អាជ្ញាធររាជធានី សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធររាជធានី សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រី

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ទាំងស្រុង នូវ​បម្រាម​គោចរពេល​រាត្រី ដែល​បាន​ដាក់ចេញ ឱ្យ​អន​វុត្ត នៅក្នុង​រាជធានី​ភ្នំពេញរយៈពេល២១ថ្ងៃកន្លងមក ក្នុង​គោលបំណង​ទប់ស្កាត់ការរីក​រាលដាលជំងឺ​កូ​វីដ​-១៩ ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​តា (Delta)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការបញ្ជាក់របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​យប់​មិញ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១ នេះ ពោលគឺ​ក្រោយពី​រាជរដ្ឋាភិបាល​បានប្រកាស​បិទ​បញ្ចប់​ទូទាំងប្រទេស​ផងដែរ​។​

លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​ សម្រាប់​រាជធានី​ភ្នំពេញ អាជ្ញាធរបិទ​បញ្ចប់សម្រាប់តែ​បម្រាម​គោចរមួយ​ប៉ុណ្ណោះ។ ចំណែកវិធានការ​ផ្សេងៗ​ទៀត ដូចជា​ ការផ្អាក​នូវអាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ ការហាម​ជួបជុំ ដែលមាន​មនុស្ស​ច្រើនចាប់ពី១៥នាក់​ឡើងទៅ គឺ​នៅតែ​រក្សា​ដដែល​៕

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services