Connect with us

ព័ត៌មានជាតិ

ខេត្តប៉ៃលិនត្រៀមផ្ទេរពលករ ធ្វើចត្តាឡីស័ក​តាមសាលារៀន​ទៅកាន់មណ្ឌលថ្មីវិញ

បានផុស

នៅ

ខេត្តប៉ៃលិនបានត្រៀមផ្ទេរពលករធ្វើចត្តាឡីស័កតាមសាលារៀនទៅកាន់មណ្ឌលចត្តាឡីស័កថ្មីវិញដើម្បីទុកសាលារៀនទាំងនោះឱ្យសិស្សានុសិស្សចូលរៀនឡើងវិញនាពេលខាងមុខ។

ថ្លែងក្នុងឱកាសចុះពិនិត្យ និងរៀបចំមណ្ឌលចត្តាឡីស័កថ្មីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការរៀបចំមណ្ឌលចត្តាឡីស័កថ្មីនេះ គឺត្រៀមសម្រាប់ផ្ទេរបងប្អូនពលករ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមមណ្ឌលសាលារៀនរដ្ឋនានា ដើម្បីបង្ការទុកជាមុន ក្នុងករណីសិស្សានុសិស្សចូលសិក្សាវិញនាពេលខាងមុខ បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រីអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្តនិងក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស។

លោក ស្រី អភិបាលខេត្តបានបន្តទៀតថាជាងនេះទៀតខេត្តបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

លោក ស្រី អភិបាលខេត្តបានបញ្ជាក់ថាក្នុងចំណោមមណ្ឌលចត្តាឡ័ស័កទាំងនោះខេត្ត បានយកសាលារៀនរដ្ឋធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ជម្ងឺកូវីដ-១៩ ចំនួន ៥សាលា ក្នុងនោះទី១-វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ទី២-វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ទី៣-អនុវិទ្យាល័យសន្តិភាព ទី៤-សាលាបឋមសិក្សាភ្នំកុយ និងទី៥-សាលាបឋមសិក្សាសាលាក្រៅ។

លោកស្រីអភិបាលខេត្តបានបន្ថែមថាដើម្បីផ្ទេរពលករកំពុងធ្វើចត្តាឡីស័កតាមសាលារដ្ឋទាំង៥ខាងលើនេះរដ្ឋបាលខេត្តបានត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក នៅអតីតសៃឡូតាម៉ៅ ស្ថិតក្នុងឃុំអណ្តូង ស្រុកសាលាក្រៅសម្រាប់ដាក់ពលករទាំងនោះវិញ។

 លោកស្រី បាន ស្រីមុំ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម