Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌី​ន នាំយក​អំណោយ​ស​ម្តេច​តេ​ជោ ជូន​ចាស់ៗ​អាយុ​ចាប់ពី​១០០ ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់​សាំងរួច

បានផុស

នៅ

​កាល​ពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០២១ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោកជំទាវ លី អៃ​ឡាន (Li Ailan) ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជូន​លោកតា លោកយាយ​អាយុ​ចាប់ពី​១០០ ឆ្នាំ​ឡើង ដែល​បាន​ស្ម​គ្រ័​ចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ នៅ​ស្រុក​កំចាយមារ ស្រុក​មេសា ស្រុក​បាភ្នំ និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះសួរសុខទុក្ខ​នេះ​ផងដែរ​លោកជំទាវ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹករលឹក​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ គ្រប់​កាលៈទេសៈ ដោយ​មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​ឡើយ ហើយ​សម្តេច​មិន​ទុក​បងប្អូន​ណា​ម្នាក់​ចោល​នោះទេ​។

​លោកជំទាវ​ក៏បាន​បន្តទៀតថា​៖ នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​គំរាមកំហែង​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នេះ សម្ដេច​បាន​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រ​កនូវ​វ៉ាក់សាំង ដើម្បី​ចាក់​ជួប​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​គ្រប់គ្នា​ទូទាំងប្រទេស​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។ លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​បង​ប្អូ​ន​ជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ទាំងអស់គ្នា​ ដោយ​អនុវត្ត​នៅ​វិធានការ​នានា ជាពិសេស​គឺ ៣ កុំ ៣ ការពារ​ទាំងអស់គ្នា ទោះបី​បាន​ចាក់​វ៉ាក់សាំង​ក៏ដោយ​។

​សូមបញ្ជាក់​ផងដែរ​ថា​៖ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជូន​លោកតា លោកយាយ​អាយុ​ចាប់ពី​១០០ ឆ្នាំ​ឡើង ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ មាន​៖

-​លោកយាយ សៀវ ជូ អាយុ​១០០ ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ក្រៅ ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ​។

-​លោកតា តេង រាជ អាយុ ១០៤ ឆ្នាំ រស់នៅ​ភូមិ អង្ក្រង​២ ឃុំ​ក្រញូង ស្រុក​កំចាយមារ​។​

– លោកតា ហេង វង អាយុ ១០១ ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​អង្គ​រស ស្រុក​មេសាង​។​

– លោកតា​ម៉ៅ​ចិន អាយុ ១០០ ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​អង្គ​រស ស្រុក​មេសាង​។​

– លោកតា នៅ ឯក អាយុ ១០០ ឆ្នាំ រស់នៅ​ភូមិ​ថ្កោល ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច​។​

– លោកតា ហួត ជួប អាយុ ១០០ ឆ្នាំ រស់នៅ​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ​។​

– លោកយាយ សួន ស អាយុ ១០០ ឆ្នាំ រស់នៅ​ភូមិ​ទួល​សង្កែ​បណ្ដោយ ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​សម្ភារៈ​ផ្តល់ជូន​នោះ​មាន ថវិកា ៣ លាន​រៀល អង្ករ​, មី​,​ទឹកត្រី​,​ទឹក​ស៊ី​អី​វ​, ទឹក​សុទ្ធ មួយចំនួន​ផងដែរ​៕​

អត្ថបទ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម