Connect with us

ព័ត៌មានជាតិ

ចូល​កាច់សោរ​ម៉ូតូ​និស្សិត​ស្នាក់​នៅ​បន្ទប់ជួល ជិត​មួយ​ឆ្នាំទើប​ចាប់​ខ្លួន​បាន ០១​ នាក់​ទៀត

បានផុស

នៅ


សៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួន មុខសញ្ញាលួចម៉ូតូដ៏សកម្មក្នុងខេត្តសៀមរាប បានម្នាក់ទៅតាមដីការបស់តុលាការ។ ការចុះចាប់នេះធ្វើឡើង វេលាម៉ោង១៣.០០នាទីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តរ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួន មុខសញ្ញាសកម្ម ប្រព្រឹត្តអំពើលួចម៉ូតូក្នុងខេត្តសៀមរាប ដែលនៅសេសសល់។ ជាក់ស្តែងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ចេញដោយ លោកស៊ិន សង្ហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ស្តាប់តាមចម្លើយរបស់ជនសង្ស័យ គេពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូ ជាមួយបក្ខពួកពិតមែនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០២.៤០នាទី នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ ឈុយ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត។

បន្ទាប់ពីថ្ងៃកើតហេតុសមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យឈ្មោះសម សិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាអ្នកផ្តល់មធ្យោបាយប្រព្រឹត្តបទល្មើស។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨.៤០ នាទី នគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខឹម តាំសែ ហៅ ខ្សែ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងដែក រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាអ្នកយកម៉ូតូហើយគេចខ្លួន ។ ក្នុងពេលនោះសមត្ថកិច្ចបានឆែកឆេរលើខ្លួនជនសង្ស័យ ក៏បានរកឃើញសោរម៉ូតូ ចំនួន០១គ្រាប់ សោរខ្សៀលេខ៨ ចំនួន០១គ្រាប់ និង​សោរកែច្នៃសំរាប់ កាច់សោរម៉ូតូចំនួន ០១គ្រាប់ ដែលពួកគេទុកបម្រុង​ចេញធ្វើសកម្មភាព បន្តទៀតតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម