Connect with us

សន្តិសុខសង្គម

ព្រះពុទ្ធរូប០៥អង្គ ក្នុងវត្តទួលរលួស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវជនមិនស្គាល់មុខលួចបាត់ស្រមោល

បានផុស

នៅ

ព្រះពុទ្ធរូប ចំនួន ០៥អង្គ ត្រូវបានជនមិនស្គាល់មុខលួចចេញពីវត្តទួលរលួស (ហៅវត្តផាបាំង) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដោយបាត់ស្រមោល។ព្រះតេជគុណ ចៅអធិការវត្តទួលរលួស (ហៅវត្តផាបាំង) មានថេរដីការថា ព្រះអង្គទើបបានដឹងអំពីករណីចោរលួចព្រះពុទ្ធរូបទាំង០៥ ព្រះអង្គ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះទេ និងបានរាយការណ៍ ដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មកែវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលបានពាក្យបណ្ដឹងពីព្រះចៅអធិការវត្ត លោកវារៈសេនីយ៍ឯក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានបញ្ជាក់ថាសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ ។

លោកបន្តថា តាមព្រះចៅអធិការវត្ត បានថេរដីកាប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រះអង្គបាននិមន្តចូលថ្វាយបង្គំព្រះនៅក្នុងព្រះវិហារ  ព្រះពុទ្ធរូបទាំង៥ព្រះអង្គមិនទាន់បាត់ឡើយ  ប៉ុន្តែក្រោយពេលព្រះអង្គបាននិមន្តទៅរាជធានីភ្នំពេញ ហើយត្រឡប់មកដល់វត្តវិញនៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២៤ ព្រះអង្គក៏បានចូលទៅព្រះវិហារថ្វាយបង្គំព្រះម្ដងទៀត ទើបដឹងថាបាត់ព្រះពុទ្ធរូបចំនួន ០៥អង្គ។ ព្រះចៅអធិការ បានមានថេរដីការប្រាប់សមត្ថកិច្ចថា ព្រះវិហារកន្លែងរក្សាព្រះពុទ្ធរូបដែលបាត់ទាំង០៥ព្រះអង្គ ពុំបានចាក់សោរនោះទេ។ មិនចាក់សោរ ដោយសារតែក្នុងវត្តមានព្រះសង្ឃគង់នៅចំនួន១៦អង្គនៅចាំវត្ត ។

រូបថត ព្រះពុទ្ធរូបទាំង៥ព្រះអង្គ ដូចមានកំណត់លេខរៀង កាលពីពេលដែលមិនទាន់បាត់។

លោកបន្តថា  កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកអ្នកពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធី ។

ប្រធានមន្ទីរវប្បធ៌មនិងវិចិត្តសិល្បៈខេត្ត លោកស្រី ញោច សារឿន  បានឱ្យដឹងថា លោកស្រីមិនបានដឹងថា ព្រះពុទ្ធរូបនេះដែលបាត់ទៅជាវត្ថុបុរាណ ឬផលិតឡើងពីវត្ថុធាតុអ្វីឱ្យពិតប្រាកដឡើយ។ លោកស្រីយល់ថា ព្រះពុទ្ធរូបនេះ អាចជារបស់មានតម្លៃទើបបានជាក្រុមចោរលួចយកទៅ។ លោកស្រីឱ្យដឹងទៀតថា ព្រះពុទ្ធរូបទាំង០៥ ព្រះអង្គនេះ ព្រះសង្ឃមិនទាន់បានឱ្យមន្ត្រីជំនាញចុះបញ្ជីការតាមនីតិវិធីឡើយ ហេតុដូច្នេះចំពោះការស្វែងរកព្រះពុទ្ធរូបទាំង០៥ព្រះអង្គយកមកវិញ អាចនឹងជួបបញ្ហាពិបាកក្នុងការស្រាវជ្រាវ។

គួរឱ្យដឹងថា ក្នុងខេត្តស្ទឹងត្រែងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កើតមានករណីបាត់ព្រះពុទ្ធរូបនេះចំនួន៣លើកមកហើយ ក្នុងនោះលើកទី១កើតឡើងនៅក្នុងវត្តលើ  លើកទី២ កើតឡើងចំពោះវត្តហាងខូសួន  ក្នុងក្រុងស្ទឹងត្រែង ហើយលើកទី៣នេះនៅវត្តទួលរលួស (ហៅវត្តផាបាំង) នៅស្រុកសៀមប៉ាង។ ចំពោះការបាត់ព្រះពុទ្ធរូបចំនួន០៣លើកនេះ ប្រជាពុទ្ធរិស័ទ ក៏បានស្នើឱ្យសមត្ថកិច្ចបង្កើនការស្រាវជ្រាវផងដែរ៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម