Connect with us

ព័ត៌មានជាតិ

ហ៊ិន ច័ន្ទនីរ័ត្ន រំភើបរហូតស្រក់ទឹកភ្នែក ក្រោយទទួលពានរង្វាន់ «Hall of fame»

បានផុស

នៅ

ពិធី​ការិនី​រូប​ស្រស់​សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត រំភើប​ខ្លាំង​ ក្រោយ​ពេល​ជោគជ័យ និង​ទទួល​ពានរង្វាន់ «Hall of fame» នៅ​ក្នុង​វិធី Freshie Cambodia នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ជំនាន់​ទី ២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា នៃ​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ដែរ គេ​ឃើញ​ពិធី​ការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​សម្ដែង​ពី​ការ​រំភើប​បែបនេះ​ថា «​អារម្មណ៍​មួយ​ដែល​រំភើប និង​ធ្វើ​ឲ្យ​នឹកឃើញ​អតីតកាល មកដល់ពេលនេះ​បើ​និយាយ​ពី​បទ​ពិសោធន៍​គឺ​ច្រើន​គួរសម​»។

ហ៊ិន ច័ន្ទនីរ័ត្ន បន្ត​ទៀត​ថា ពានរង្វាន់ Hall of fame មួយ​នេះ​គឺ​បាន​ពី​ការ​គាំទ្រ​របស់​ Fan គ្រប់រូប​ដែល​ស្រឡាញ់ ​និង​ចូលចិត្ត​នាង​ខ្ញុំ។ អរគុណ​ដែល​បាន​ផ្តល់​ក្តី​ស្រឡាញ់​មួយ​នេះ​ នាង​ខ្ញុំ​នឹង​ចងចាំ​ទុក​ជា​រៀង​រហូត​។ អរគុណ ​Freshie Cambodia​ ដែល​បាន​ផ្តល់​កិត្តិយស​ក្នុង​កម្មវិធី​នេះ​សាជាថ្មី ​Love you so much all my fan។

នេះ​ពិតជា​សក្ដិសម​នឹង​កិត្តិយស​ហើយ​ការ​ខិតខំ​របស់ ហ៊ិន ច័ន្ទនីរ័ត្ន ខណៈ​ពានរង្វាន់​នេះ​គឺជា​ការ​ឲ្យ​តម្លៃ​លើ​ភាព​តស៊ូ​ ភាពជា​គំរូ និង ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដែល​រក្សា​បាន​ភាព​ស្អាតស្អំ​ ពិសេស​ការ​ថែ​រក្សា​រូប​សម្រស់​ឲ្យ​នៅ​ក្មេង​វ័យ​ និង​ពុំ​ដែល​ជួបប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ណាមួយ​ក្នុង​ជីវិត​សិល្បៈ​ឡើយ​៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម