Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ឲ្យពលរដ្ឋដែលចិញ្ចឹមគោ-ក្របី សហការផ្ដល់ព័ត៌មាន បើសង្ស័យថា សត្វរបស់ខ្លួន កើតជំងឺដុំពកលើស្បែក

បានផុស

នៅ

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិ តកម្មសត្វ បានអំពាវនាវដល់ប្រជាកសិករ ដែលចិញ្ចឹមគោ-ក្របី ត្រូវយកចិត្តទុកដាក់ និងត្រូវសហ ការជាមួយមន្ត្រីជំនាញពេទ្យសត្វតាមមូលដ្ឋាន ប្រសិនបើមានការកើតឡើង ឬឆ្លងជំងឺសត្វ ដូចខណៈនេះជំងឺដុំពក កើតឡើងលើសត្វគោ ជាច្រើនក្បាល។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន​កម្ពុជា ចុះជួយឃុំកោះមិត្ត កោះទន្ទឹម និងឃុំកោះរកា ក្នុងស្រុកកំពង់សៀម  បានអញ្ជើញ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ការពារជំងឺដុំពកស្បែកគោ-ក្របី ដែលផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលចិញ្ចឹមគោ-ក្របី ក្នុងឃុំចំនួន៣នេះ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាច្រើននាក់។  

លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងថា មានសត្វគោ-ក្របី ប្រមាណជាង៤ម៉ឺនក្បាលហើយ ដែលកំពុងមានកើតជំងឺដុំពកលើស្បែក​នេះ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីពេទ្យសត្វ គឺខិតខំប្រឹងប្រែង រកវ៉ាក់សាំង មកចាក់ជូនសត្វគោ-ក្របីដែលមានជួបប្រឈមមួយនេះ។

ប៉ុន្តែលោកស្នើសុំ ប្រជាពលរដ្ឋទាំងអស់ ដែលមានការចិញ្ចឹមសត្វគោ-ក្របី ហើយជួបប្រទះបញ្ហាមួយនេះ គឺត្រូវទាក់​ទងរកមន្ត្រីជំនាញដែលក្បែរផ្ទះ និងចូលរួមសហការ រកថ្នាំព្យាបាលកុំប្រើប្រាស់ វិធីសាស្ត្រតាមបុរា ណ ដើម្បីដឹងពីការវិវត្តនៃជំងឺ។

សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបញ្ជាទិញវ៉ាក់សាំង ការពារជំងឺដុំពកស្បែក គោ-ក្របីចំនួន៤ម៉ឺនដូស បន្ថែមទៀត ដើម្បីបន្តចាក់ជូនប្រជាកសិករ ដែលមានគោ-ក្របី ជួបប្រទះនឹងបញ្ហាមួយនេះ៕ 

អត្ថបទ៖ ហុង  ម៉េងហៀ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម