សម្តេចតេជោ ហ៊ុន សែន៖ ការធ្លាក់ចុះចំនួនអ្នកឆ្លង នៅរាជ ធានីភ្នំពេញ ជាចំណុចវិជ្ជមាន សម្រាប់ការបើកសង្គម សេដ្ឋ កិច្ច ឡើងវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការធ្លាក់ចុះចំនួនអ្នកឆ្លង នៅរាជ ធានីភ្នំពេញ ជាចំណុចវិជ្ជមាន សម្រាប់ការបើកសង្គម សេដ្ឋ កិច្ច ឡើងវិញ

បានផុស

នៅ

មានប្រសាសន៍ តាមរយៈសារជាសំឡេង ហើយដែលត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ ភាពស៊ាំកំពុ​ងតែកើតឡើង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយការឆ្លងនៅរាជធានីភ្នំពេញ ក៏មានការធ្លាក់ចុះផងដែរ។ ដូច្នេះវាជាចំណុ​ចវិជ្ជមានមួយ ឈានទៅដល់ការបើកសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេសឡើងវិញ ដែលក្នុងនោះ ក៏មានវិស័យអប់រំផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ការឆ្លងជំងឺកូវីដ-១៩ មានសភាពដាច់ដោយដុំ ហើយបានប្រមូលផ្ដុំនៅតាមទីប្រជុំជន។ ចំណែកនៅតំបន់ជនបទ មានការកើនឡើងតិចតួច ហើយខេត្តខ្លះស្ទើរតែពុំមានទៀត ផង។ ប៉ុន្តែសាលារៀន ត្រូវបានបិទទាំងអស់។ ដូច្នេះសម្ដេច បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ធ្វើការពិភាក្សា ជាមួយអាជ្ញាធររាជធានី-ខេត្ត ដើម្បីកំណត់បើកសាលារៀន នៅតាមទីតាំង ឬតំបន់មួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។

បើតាមសម្ដេចតេជោ ហ៊ុន សែន ពេលនេះ យើងកំពុងតែចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំដល់ក្រោម១៨ឆ្នាម ហើយការចាក់វ៉ាក់សាំង លើកុមារ និងយុវវ័យ មកដល់ពេលនេះ ក្នុងគោល ដៅ ២លាននាក់ យើងចាក់បានជិត ១លាន ៥សែននាក់ហើយ។

ជាមួយគ្នានោះ នៅតំបន់មួយចំនួន ដែលមិនមានការឆ្លង យើងអាចបើកសាលារៀនឡើងវិញ ដោយមិនចាំបាច់រង់ចាំការបើកឡើងវិញ នៅទូទាំងប្រទេស។ សម្តេចតេជោថា គួរជ្រើសរើសនៅតាមឃុំ ដែលមិនមានការឆ្លង ដើម្បីឲ្យកុមាររបស់យើង បានចូលសិក្សាឡើងវិញ ហើយរក្សាគម្លាត រក្សាវិធានការសុខាភិបាល និងវិធានការចាំបាច់នានា។ 

សម្តេចតេជោបញ្ជាក់ថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានគិតពីកន្លែងឆ្លង និងកន្លែងដែលមិនឆ្លង អាចធ្វើឲ្យសិស្ស បោះបង់ចោលសាលារៀន ឬធ្វើឲ្យពួកគេភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត បើកទោះ បីជា យើងបង្កើតការសិក្សាពីចម្ងាយ ឬតាមអនឡាញ កុមារនៅតាមជនបទ ឬកុមារក្រីក្រមិនមានលទ្ធភាព ឬមិនមានអ៊ីនធឺណិតគ្រប់គ្រាន់ សម្រាប់រៀនសូត្រនោះទេ។

សម្ដេចតេជោ បានណែនាំដែរថា ចំពោះទីតាំង ដែលមានការឆ្លងច្រើន ត្រូវបន្តរៀនតាមអនឡាញដដែល តែយ៉ាងណា ត្រូវស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យសិស្សបានរៀនដោយផ្ទាល់ ឬមិនផ្ទាល់។ កន្លែងណាមានលទ្ធភាពបើក គឺត្រូវបើក បើមិនដូច្នោះទេ យើងនឹងបាត់បង់ឱកាស សម្រាប់កុមារ យុវវ័យនិងយុវជនរបស់យើង។

ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា ភាពសាំកំពុងតែកើតឡើងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយនៅរាជធានីភ្នំពេញ ការឆ្លងមានការធ្លាក់ចុះ។ ចំណែកអ្នក ដែលបានឆ្លង ក៏មិននាំទៅដល់ស្ថានភាពធ្ងន់ធ្ងរនោះដែរ ។ ក្នុងនោះអត្រាស្លាប់ ក៏មានការថយចុះ ដែលនេះ គឺជាចំណុចវិជ្ជមានមួយ ឈានទៅដល់ការបើកសង្គមសេដ្ឋកិច្ចនៅទូទាំងប្រទេសឡើងវិញ ហើយក្នុងនោះ ក៏មានវិស័យអប់រំផងដែរ។ ដូច្នេះរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវដឹកនាំកិច្ចប្រជុំ ពិភាក្សាលើបញ្ហានេះ ឲ្យបានហ្មត់ចត់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញ។ ជាពិសេសតំបន់ ដែលមិនមានជំងឺឆ្លង តំបន់ជនបទ ដើម្បីជៀសវាងកុមារ ក្លាយជាជនរងគ្រោះ ពីជំងឺកូវីដ-១៩ ខណៈដែលទីតាំងរបស់ពួកគេ មិនមានការឆ្លង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services