Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករខ្មែរ ៧នាក់ ដែលកំពុងចាកចេញពីផ្សាររុងគ្លឿ បម្រុងលបឆ្លងដែនតាម ច្រករបៀងចូលមកកម្ពុជា

បានផុស

នៅ

ពលករខ្មែរចំនួន ៧នាក់ ត្រូវបានកម្លាំងឈុតខ្មៅថៃ សហការជាមួយតម្រួតព្រំដែនលេខ១២ ធ្វើការឃាត់ខ្លួន ខណៈពួកគេ​កំពុងធ្វើដំណើរ​ឆ្លងផ្លូវ ឆ្ពោះទៅរក​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ​ គឺ​កាល​ពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៦និង​៣០នាទី​ល្ងាច ដោយ​កម្លាំង​ការពារ​ព្រំដែន​ថៃ ដែល​កំពុង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ត្រង់ចំណុច បាន​ដុង​ងូ ក្នុងភូមិ​ដុង​ងូ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ខណៈ​ដែល​ពលករ​ខ្មែរ​ទាំង៧​នាក់ កំពុង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ខ្សែបន្ទាត់​ព្រំដែន ដែល​ក្នុង​នោះ​មាន​ប្រុស៤នាក់ ស្រី២នាក់ និងក្មេងប្រុស១នាក់។​

​នៅពេល​កម្លាំង​ត្រួតពិនិត្យ​ ដោយបាន​សាកសួរ​ដោយ​ពួកគេ​បាន​សារភាពថា ពួកគេ​បានមក​ធ្វើការ​នៅក្នុង​ផ្សារ​រុងគ្លឿលឿ​យូរហើយ លុះ​ពេល​កូ​វីដ​ផ្ទុះ​ខ្លាំង​ក៏​អស់​ការងារ​ធ្វើ​ដោយសារតែ​ផ្សារ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បិទ​ជា​បណ្តោះអាសន្ន ទើប​សម្រេច​ថា​នឹង​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដោយ​ធ្វើដំណើរ​តាម​ច្រករបៀង ​ដើម្បី​ឆាប់​បាន​ដល់​ផ្ទះ​ ព្រោះ​មិន​ចង់​ឲ្យ​អាជ្ញាធរ​កម្ពុជា​ឃុំខ្លួន​១៤​ថ្ងៃ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង៧នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ពិនិត្យ​សុខភាព​ព្រមទាំង​បាន​បញ្ជូន​ឲ្យ​ទៅ​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​អូរ​បី​ជាន់ ក្នុងស្រុក​គោក​ខ្យូ​ង ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅលើ​ទឹកដី​កម្ពុជា ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម