​ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៣០កញ្ចប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៣០កញ្ចប់

Published

on

​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ត្រូវនគរបាលស្រុកខ្សាច់​កណ្តាល ខេត្តកណ្ដាលបង្ក្រាប និងចាប់យកវត្ថុតាងថ្នាំញៀនជិត ៣០កញ្ចប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង០០នាទី នៅចំណុចផ្ទះជួលក្នុងតំបន់7NG ភូមិសេដា ឃុំវិហារសួគ៍ ​។ 

​​ជនសង្ស័យដែល​ឃាត់ខ្លួន ឈ្មោះ​ ធី សុធា ( ហៅ ) ពៅ ​ អាយុ៣០ឆ្នាំ  មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលតំបន់7NG ភូមិសេដា ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។
   
​ឈ្មោះ ធី សុធា ( ហៅ ) ពៅ  បានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀន ប្រកដមែន  ។ ចំពោះថ្នាំញៀន គឺខ្លួនទៅទិញនៅម្តុំអង់តែនទួលគោក ពីឈ្មោះ ភក្រ្ត័ ភេទប្រុស ដោយទិញម្តងតំលៃ ៥០០ដុល្លា ដើ​ម្បីរំលែកលក់បន្ត ។

សូមបញ្ជាក់ថា  វត្ថុតាងចាប់យក រួមមាន ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន ២៦កញ្ចប់ (មធ្យម ០៤កញ្ចប់ និងតូច២២កញ្ចប់) ទំងន់ ១៦,៣៨ក្រាម ទូរស័ព្ទដៃចំនួន ០១គ្រឿង ។៕

អត្ថបទ ៖ រ៉ាវុទ្ធ
 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម