ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២

បានផុស

នៅ

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែលមាន​ភាគី រដ្ឋាភិបាល ភាគី​និយោជក​និង​ភាគី​សហជីព នឹង​ជួ​បប្រជុំគ្នា​ជា​បន្តបន្ទាប់​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ ឈ្នួល​អប្បបរមា អាណត្តិ​ទី​២ ឆ្នាំ​ទី​១ លើក​ទី​១ នា​ព្រឹក​ថ្ងៃទី​៧​កញ្ញា តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)​ លោក​បណ្ឌិត អ៉ិុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ បាន​មានប្រសាសន៍ថា​ ការប្រជុំ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​របស់​កម្មក​រ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២២ ​ធ្វើយ៉ាងណា​ ត្រូវ​បញ្ចប់​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ដើរតួនាទី​ជា​យន្តការ​ត្រីភាគី​ ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ទទួលបាន​ការទទួលស្គាល់​ដោយ​ទូលំទូលាយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ថា ជា​យន្តការ​ដ៏​គំរូ​មួយ​ប្រកបដោយ​តម្លាភាព និង​មានការ​ចូលរួម​ពី​គ្រប់ភាគី ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សុខុមាលភាព​របស់​កម្ម​ករ​និយោជិត​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ទោះបីជាយន្តការ​ត្រីភាគី​នេះ​ ទទួលបាន​វឌ្ឍន​ភាពជា​ទី​មោទនៈ​នាពេល​កន្លងមក​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង និង​កែលម្អ​យន្តការ​នេះ​ជាប្រចាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​។

​យោងតាម អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​របាយការណ៍​ស្តីពី “​ប្រាក់​ឈ្នួល​នៅលើ​ពិភពលោក ឆ្នាំ​២០២០-២០២១” បានផ្តល់​អនុសាសន៍​ថា ៖ «​ការកែសម្រួល​ប្រាក់​ឈ្នួល​ទាមទារ​ឲ្យ​មានការ​រក្សា​តុល្យភាព និង​ធានា​ដល់​ការរក្សាបាន​ការងារ និង​ស្ថេរភាព​របស់​រោងចក្រ សហគ្រាស និង​រក្សាបាន​នូវ​ប្រាក់ចំណូល​សម្រាប់​កម្មក​រ​និយោជិត និង​គ្រួសារ​របស់​ពួកគេ​»​។ ហេតុដូច្នេះ ការពិចារណា​លើ​អនុសាសន៍​របស់ ILO ជាការ​ចាំបាច់​ដើម្បី​រក្សា​ការងារ​របស់​កម្មករ និង​ការបង្កើត​ឱកាស​ការងារ​ដល់​យុវជន ដែល​ដល់​អាយុ​នឹង​ចូល​ទីផ្សារការងារ ពីព្រោះ​ការបញ្ចប់​វិបត្តិ​កូ​វីដ​-១៩ នៅពេល​អនាគត​ខាងមុខ មិនទាន់មាន​ពន្លឺ​នៅឡើយ ស្របពេល មានការ​ផ្ទុះ​ឡើងជា​បន្ត​បន្ទាប់​នូវ​វីរុស បំប្លែង​ខ្លួន​ថ្មី ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការចម្លង​។

​គួររំលឹកថា ចាប់ពី​ឆ្នាំ​២០១៩ យោងតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​(​ក​.​ជ​.​ប​.​អ​) ដែលជា​យន្តការ​ត្រីភាគី ដែលមាន​សំឡេង​ស្មើៗ​គ្នា ពី​គ្រប់ភាគី (១៧-១៧-១៧) ត្រូវបាន​បង្កើតឡើង ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្ប​រប​មា​។ ជា​លទ្ធផល កាលពី​អាណត្តិ​ទី​១ ក​.​ជ​.​ប​.​អ បានរៀបចំ​កិច្ចប្រជុំ​ចំនួន​២០​លើក នៅក្នុង​ឆ្នាំ​២០១៩ និង​ចំនួន​១១​លើក នៅក្នុង​ឆ្នាំ​២០២០ ដោយបាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២០ ចំនួន​១៩០​ដុល្លារ​ក្នុង​១​ខែ​ខែ និង​ឆ្នាំ​២០២១ ចំនួន ១៩២​ដុល្លារ​ក្នុង​១​ខែ​។​ប៉ុន្តែ​ប្រសិនបើ​បូក​នឹង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២០៩ ទៅ ២២០​ដុល្លារ​ក្នុង​១​ខែ​។

​ទោះបីជា​យ៉ាងណាក៏ដោយ​ការ តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២១ នៅ​កម្ពុជា​ធ្វើឡើង​នៅពេលដែល​សកលលោក​កំពុង​ជួប​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ផ្សេងទៀត​មិនមាន​ការប្រែប្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នោះទេ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services