សន្តិសុខសង្គម
ពលរដ្ឋ និងកម្មករនៅរាជធានីភ្នំពេញ ពហិការលើកបដាប្រឆាំងនឹងគម្រោងកៀរគរមនុស្សបាតុកម្មនៅកូរ៉េដែលមានក្រុមអ្នកនយោបាយប្រឆាំងនៅពីក្រោយ
ពលរដ្ឋ និងកម្មករក្នុងរាជធានីភ្នំពេញ បានលើកបដាធ្វើពហិការប្រឆាំងនឹងគម្រោងប្រមូលផ្តុំមនុស្សធ្វើបាតុកម្មដែលមានអ្នកនយោបាយប្រឆាំងនៅពីក្រោយ ដោយចាត់ទុកថា សកម្មភាពនេះជាការបំផ្លាញកិត្តិយសជាតិនៅទឹកដីបរទេស និងមានជាចេតនាញុះញង់ក្រោមលេសយកបញ្ហាទឹកដីជានុយប៉ុណ្ណោះ។

លោក ឃឹម ចាន់ណារិទ្ធ ជាពលរដ្ឋដែលបម្រើការងារជាសហជីពនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានថ្លែងថា «ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងនឹងបុគ្គលដែលជាមេដឹកនាំក្រុមជ្រុលនិយមមួយក្ដាបតូចនៅសាធារណរដ្ឋកូរ៉េ ដែលកំពុងព្យាយាមកៀរគរមនុស្សទៅចូលរួមបាតុកម្មនៅលើទឹកដីបរទេស»។

លោកបន្តថា «ពួកគេជាក្រុមមនុស្សជ្រុលនិយមគិតតែពីមហិច្ឆតា ផលប្រយោជន៍នយោបាយខ្មៅកង្វក់មួយជ្រុងតូច ដែលមិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋដែលខិតខំរកការងារធ្វើប្រទេសកូរ៉េនោះទេ។ មួយថ្ងៃៗ គិតតែពីញុះញង់ពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង ស្អប់ប្រទេសជាតិខ្លួនឯង ក៏ដូចជាបង្ហាញចំណុចខ្សោយឱ្យជនបរទេសមើលងាយជាតិខ្មែរ»។
លោកបានអំពាវនាវប្រជាពលរដ្ឋ និងពលរដ្ឋដែលកំពុងធ្វើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េ កុំទៅចូលរួមបាតុកម្ម ហើយចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមទាំងអស់នោះ។ លើសពីនេះលោកបានប្រកាសគាំទ្របងប្អូន ប្រជាពលរដ្ឋដែលប្រកាសពាក់ហិការក្នុងការចូលរួមបាតុកម្មជាមួយពួកគេ។

លោក ផល ចិត្រា ពលរដ្ឋបម្រើការងារជាសហជីពនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយថា «ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងចំពោះមេដឹកនាំដែលកំពុងរៀបចំផែនការធ្វើបាតុកម្មនៅកូរ៉េ ព្រោះបាតុកម្មនៅលើទឹកដីបរទេសមិនមែនជារឿងល្អ ត្រឹមត្រូវដែលសាកសម្យឱ្យកូនខ្មែរគ្រប់រូបធ្វើនោះទេ»។ លោកបានជំរុញឱ្យបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ ឬធ្វើការងារនៅសាធារណរដ្ឋកូរ៉េ កុំចូលទៅពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមទាំងអស់នោះដើម្បីចៀសវាងខាតបង់ពេលវេលា ខាតបង់ថវិកា និងចូលរួមក្នុងផ្នែកមួយការបំផ្លាញមុខមាត់ជាតិនៅឆាកអន្តរជាតិដែរ។

លោក ទុយ កុសល ជាពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា «ខ្ញុំមិនគាំទ្រការកៀរគរពលរដ្ឋខ្មែរទៅធ្វើបាតុកម្មនៅលើទឹកដីបរទេសនោះទេ។ សូមបងប្អូនពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ»។ លោកបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។ ម្យ៉ាងវិញទៀត សម្ដេចបវរធិបតីបានប្ដេជ្ញាការពារបូរណភាពទឹកដី និងការពារពលរដ្ឋខ្មែរគ្រប់រូបមិនមានភាពអយុត្តិធម៌ណាមួយកើតឡើងនោះទេ។

លោក ឡេវ សំអាន ពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា «ក្រុមជ្រុលនិយមទាំងអស់នេះនៅតែយកលេសការពារទឹកដី ការពារព្រំដែន ប៉ុន្ដែខ្ញុំសង្កេតឃើញថា ពួកគេកំពុងបម្រើនយោបាយ ឬក៏ជាឧបករណ៍នយោបាយឱ្យទណ្ឌិត សម រង្ស៊ី។ ដូចដែលយើងបានដឹងស្រាប់ហើយថា ក្រុម សម រង្ស៊ី នេះមិនដែលធ្វើអ្វីឱ្យមានផលប្រយោជន៍ជាតិមាតុភូមិយើងទេ គឺមានតែញុះញង់ លាបពណ៌ មួលបង្កាច់ បង្ខូចកិត្តិយសជាតិ និងបំផ្លាញ់ខ្មែរគ្មានឯងប៉ុណ្ណោះ»។

លោកបានលើកទឹកចិត្តដលប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ត្រូវតែប្រកាន់ជំហរឱ្យម៉ឺងម៉ាត់ និងពាក់ហិការក្នុងការចូលរួមសកម្មភាពក្បត់ជាតិនេះ។ លោកចង់ឃើញពលរដ្ឋខ្មែកុំយកបាតុកម្មធ្វើជាមុខរបរ ប៉ុន្ដែត្រូវកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រែងធ្វើការងារដែលត្រឹមត្រូវ ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


