ផ្សារសាមគ្គី ត្រូវបិទមួយសប្តាហ៍ បន្ទាប់អាជីវករជិត១០០នាក់ ឆ្លងជំងឺកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្សារសាមគ្គី ត្រូវបិទមួយសប្តាហ៍ បន្ទាប់អាជីវករជិត១០០នាក់ ឆ្លងជំងឺកូវីដ

បានផុស

នៅ

លោក នួន​ ពុទ្ធា​រ៉ា​ អភិ​បាល​ក្រុង​សៀមរាប បាន​ប្រាប់​កម្ពុ​ជាថ្មី ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ ២០២១​នេះ​ថា រដ្ឋបាល​ក្រុង​សៀមរាប សម្រេចបិទផ្សារសាមគ្គី ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិ បន្ទាយ​ចាស់ សង្កាត់ស្ល​ក្រាម ក្រុង​សៀមរាប គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា រហូតដល់​ថ្ងៃទី​២០ ខែ កញ្ញា បន្ទាប់ពីមានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជិត១០០នាក់ ទាំងស្រី​ទាំងប្រុស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​រំលឹក​ផងដែរ​ថា ករណី​ផ្ទុះ​ខ្លាំង​នៅ​ផ្សារ​សាមគ្គី ហើយ​បាន​ធ្វើតេស្ត​យក​សំណាក អាជីវករ​ផ្សារ​សាមគ្គី​ចំនួន​៤៥៥​នាក់​ រកឃើញ​អ្នក​វិជ្ជមានកូ​វីដ១៩ ចំនួន៥៦​នាក់។ បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុមគ្រូ​ពេទ្យ​ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​កន្លែង​យក​សំណាក ក្នុង​ផ្សារ​សាមគ្គី នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ​បាន​ប្រាប់​កម្ពុ​ជាថ្មី​យើង​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ​អាវ​សរ បានធ្វើ​តេស្ត​យក​សំណាក​លើ​អាជីវករ ផ្សារ​សាមគ្គី​ចំនួន៣៨៧​នាក់ ​ក្នុងនោះ​ស្រី​៣៦៧​នាក់ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត យក​សំណាក់​រកឃើញ​ចំនួន៥៦​នាក់​ ក្នុងនោះ​ស្រី​៣៨​នាក់ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ ដើម្បី​ព្យាបាល ចំណែក​ឯ​អ្នក​អវិជ្ជមាន​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ។​

​នៅ​ថ្ងៃនេះ គ្រូ​ពេទ្យ​នៅ​តែ​ធ្វើ​តេស្ត​យក​សំណាកបន្តទៀត ​ដូច្នេះហើយ​សូម​បងប្អូន​អាជីវករ​ផ្សារ​សាមគ្គី​អ្នក​ ដែល​មិនទា​ន់បាន​ធ្វើតេស្ត​យក​សំណាក អញ្ជើញ​មក​យក​សំណាក​នៅ​ផ្សារ​សាមគ្គី​បន្តទៀត​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ២ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់

KPT+២ ម៉ោង មុន

សំឡេងម៉ោង​រោទ៍មិនមែនចេះតែដាក់ៗនោះទេ តិចក្រោកឡើងមានអារម្មណ៍ល្ហិតល្ហៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services