Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ នៅមាត់ព្រែកចុងអូរឈើទាល

បានផុស

នៅ

លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើពិធីសែនព្រេនក្រុងពាលីបើកការដ្ឋានសាងសង់ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​៣ (PS3) មួយកន្លែង​ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះដែរ​ ក៏មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ អង្គភាព​ពាក់​ពន្ធ លោក​ឧកញ៉ា ម្ចាស់​សណ្ឋាគារ ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះសីហនុ​ជាច្រើន​ផ្សេងទៀត។

​សូមបញ្ជាក់ថា អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​៣​នេះ (PS3) មាន​សមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ២០.០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ សាង សង់​លើ​ផ្ទៃដី​ជាង​មួយ​ហិកតា ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា​បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ មាន​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​ពីរ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ប្រកបដោយ​ជោគជ័យ ក្នុងនោះ​មាន អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ទី​១ (PS1) មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ៥,២០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​២ (PS2) មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ៧,២០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ។ ទឹក​កខ្វក់​ក្រោយពី​ប្រព្រឹត្តិកម្ម​រួចរាល់ វា​មានគុណ​ភាពល្អ មិនមាន​ការ​បំពុល​បរិស្ថាន និង​ជីវចម្រុះ​ក្នុង​សមុទ្រ ។

ទន្ទឹម​នោះ ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏មាន​គម្រោង​សាងសង់ អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បន្ថែម​ទៀត ​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ជួយ​កាត់បន្ថយ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ បង្កើន​សោភ័ណភាព បរិស្ថាន​ល្អ​ស្អាត​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម