Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ចុះត្រួតពិនិត្យ និងណែនាំពលរដ្ឋនៅ “តំបន់ក្រហម” ឲ្យបង្កើនការប្រុងប្រយ័ត្ន

បានផុស

នៅ

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែ​កញ្ញា បានដឹកនាំក្រុមការងារ ដើមី្បចុះត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលរស់តំបន់ចុងឃ្នៀសត្រង់ចំណុចផែត្រី នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ ជាបន្តបន្ទាប់។

ក្នុងឱកាសនោះលោក ង៉ាន់ ភិរុណ បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ហើយ​អ្វីដែលសំខាន់នោះ ត្រូវនៅក្នុងផ្ទះ បើមិនចាំបាច់ កុំចេញក្រៅ និងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃ និង អាល់កុល ឬជែលឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ-១៩ បានឆាប់រហ័ស។

រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ និងភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេលមួយសប្ដាហ៍ គិតចាប់ពីវេលាម៉ោង១៣:០០ នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងទៀតថា រដ្ឋបាលខេត្តបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកចម្លងថ្មីជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាគច្រើនកើតចេញ ពីការមិនគោរពនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តជាដើម។

រដ្ឋបាលខេត្ត មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការដាក់ជាតំបន់ក្រហមនៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា មានប្រជាពលរដ្ឋមួយចំនួន មិនបានសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររសប់ខ្លួន ដែលជាហេតុនាំមេរោគចម្លង បន្តទៅដល់អ្នកដទៃ ក្នុងសហគម។ ដូច្នេះសូមប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តតាមវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង ការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចរដ្ឋបាលខេត្ត ដែលបានដាក់ចេញនាពេលកន្លងមក៕

អត្ថបទ៖ គឿន វេត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម