Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សរុបជាង១១ម៉ឺននាក់ ដោយបែងចែកទៅតាម មណ្ឌលចាក់វ៉ាក់សាំងក្រុង-ស្រុក ទាំង១០ សរុប៣១ក្រុម ស្មើនិង២៨ទីតាំង ទូទាំងខេត្ត។  

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកដំណើរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការអនុវត្តកិច្ចការនេះ តាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយកន្លងមកខេត្តកំពង់ចាម បានទទួលវ៉ាក់សាំងចាក់ជូនមន្រ្តីរាជការជួរមុខចំនួន ៣ដូលរួចរាល់ និងប្រជាពលរដ្ឋចូលរួមចាក់ពលរដ្ឋដោយស្ម័គ្រចិត្តបានចំនួន ២ដូស និងកុមារអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ បានចាក់ដូសទី២ មួយចំនួនធំ ដែលសរុបជារួមប្រមាណជាង៩០% នៃចំនួនប្រជាពលរដ្ឋសរុប។

លោកបន្តថា ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់នេះ គឺនឹងធ្វើប្រជាពលរដ្ឋមានភាពកក់ក្តៅ ក្នុងការរស់នៅ បង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចបើកឲ្យដំណើរការបង្រៀន និងដល់សិស្សានុសិស្ស ដែលការបើកឲ្យដំណើរសាលារៀននៅពេលនេះ អាចកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ មាននិរន្តរភាព នៃបើកឲ្យដំណើរជាបន្តបន្ទាប់ជៀសវាងបើកសាលារៀនហើយ បែរជាមានករណីបិទទៅវិញ។

លោកអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវបន្ថែមដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកពួកគេមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែ​នាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ អាចជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលចាក់វ៉ាក់សាំង៕

អត្ថបទ៖ ហុង  ម៉េងហៀ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម