Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំភ្នំពេញអះអាងថា ក្រសួងមិនបានបិទសាលារៀនដូចការផ្សព្វផ្សាយនោះទេ

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ក្រសួងអប់រំមិនបានបិទសាលារៀនចំនួន ៥ សាលា ដែលមានករណីកូនសិស្សឆ្លងជំងឺកូវីដ១៩ នោះទេ​ ពោលគឺបិទតែថ្នាក់រៀន​ដែល​មាន​ករណី​ឆ្លង​តែ​ប៉ុណ្ណោះ។ ចំណែកថ្នាក់ផ្សេងទៀត​ នៅ​តែ​ដំណើរការ​រៀន​ជា​ធម្មតា​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើក​ឡើងរបស់ប្រធានមន្ទីរអប់រំ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ផ្សព្វផ្សាយ​ថា ក្រសួងអប់រំបានបិទសាលា​ចំនួន៥ ដែល​មាន​ករណី​សិស្ស​ឆ្លង​ជំងឺ​កូវីដ១៩ ជា​បណ្តោះ​អាសន្ន​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បាន​ប្រសាសន៍នៅថ្ងៃនេះ​ថា « ខ្ញុំសូមបញ្ជាក់ថា នៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំយុវជននិងកីឡា​ បានប្រាប់​មកមន្ទីរអប់រំផ្អាកដំណើរការថ្នាក់រៀន​នៅសាលា​ចំនួន៥ទី​តាំង ដែល​មាន​សិស្សឆ្លង​ជំងឺកូវីដ១៩ មិនមែនបិទសាលាទាំង៥នោះទេ។ ប៉ុន្តែ​មាន​សារព័ត៌មាន​យើង​ខ្លះ​យល់​ច្រឡំ​បែរ​ជា​ថា​ក្រសួង​បិទ​សាលាទាំង៥ទៅវិញ»។

លោកបានបន្តថា ករណីសិស្សឆ្លងជំងឺកូវីដ១៩នេះ មិនមែនមកពីការបើកសាលារៀន ហើយបណ្តាល​ឲ្យ​សិស្ស​ឆ្លង​នោះ​ទេ ​គឺ​សិស្ស​ទាំងនោះ​ឆ្លង​ជំងឺ​នេះ​នៅ​ខាង​ក្រៅ ​មុន​ចូល​រៀនទៅ​ទៀត​ ព្រោះ​ថា​ចូលរៀន​ទើប​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។

ចំណែកលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ ​បានមាន​ប្រសាសន៍​នៅរសៀលថ្ងៃទី ១៧ កញ្ញា នេះថា «ខ្ញុំសូមបញ្ជាក់ថា​ ​ករណីកូនសិស្សឆ្លង​ជំងឺកូវីដ១៩នេះមិនមែន​ឆ្លងពេលបើកដំណើរការសាលាឡើងវិញ​នោះទេ​ គឺពួកគាត់មានឆ្លង​មុនពេលចូលរៀនទៅ​ទៀត ព្រោះថាមុន​ពេលចូលរៀន យើងធ្វើ​តេស្តតែទៅលើ​គ្រូប៉ុណ្ណោះ​មិន​បាន​ធ្វើ​តេស្ត​ដល់​សិស្សទេ»។

លោក ហែមស៊ី ណារ៉េត បានបន្តទៀតថា ​មានសិស្សសរុបទាំងអស់ ២៣នាក់ ត្រូវ​បាន​រក​ឃើញ​វិជ្ជមានកូវីដ១៩ សាលា​ចំនួន៥ក្នុងរាជធានីភ្នំពេញ ​ក្នុង​នោះ​រួមមាន​វិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និង វិទ្យាល័យ​វត្តកោះ។

ដោយសារ​មានការឆ្លងជំងឺកូវីដ១៩ក្នុងថ្នាក់រៀន ទើបក្រសួងអប់រំយុជននិងកីឡា​ បាន​ស្នើ​ឲ្យ​មន្ទីរអប់រំយុវជន​និងកីឡារាជធានីភ្នំពេញ​ ធ្វើការ​ផ្អាក​ដំណើរការ​ថ្នាក់​រៀន​នៅ​សាលារៀន​ចំនួន៥ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និង​យកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី១៧កញ្ញានេះបានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យពញាពន់ផ្អាក​ថ្នាក់ទី៩B ។ ២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាក ថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤. វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២ B2និង១២ H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។

ក្រសួងបានណែនាំបន្តថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បឹតការ​ចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមាន​ការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាលារដ្ឋនិឯកជនកម្រិតចាប់ពីថ្នាក់ទី ៧ រហូតដល់ថ្នាក់ទី ១២ ចំនួន ១៤២ សាលា នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំងនិងសាលាឯកជនមាន១៥៩ទីតាំង។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តប្រមាណ៦ប៉ុណ្ណោះ បានបើកដំណើរការសាលារៀនឡើងវិញ រួមមាន​រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ​ បើកនៅថ្ងៃទី ១៥ កញ្ញា និ ខេត្តព្រះសីហនុបើកនៅថ្ងៃទី ១៣ កញ្ញា។ ក្រៅពីនេះដូចជាខេត្តកំពង់ចាម កោះកុង បើក​នៅថ្ងៃទី ២០ កញ្ញា និងខេត្តស្វាយរៀង បើកនៅថ្ងៃទី២៧កញ្ញា។ ចំណែក​ខេត្តផ្សេងៗទៀត​ នៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ​ ដោយសារសាលា​ជាប់ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៨ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម