ព័ត៌មានជាតិ
ក្រសួងអប់រំ ទទួលបានឧបករណ៍សិក្សារ៉ូបូតិក ២៥៥ឈុត ពីសប្បុរសជនដើម្បីគាំទ្របន្ថែមដល់ការសិក្សា
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ ជួបជាមួយ លោកស្រី លី ឃីតធី ដែលជាសប្បុរសជន បរិច្ចាគជូនក្រសួងអប់រំ យុវជន និងកីឡា នូវឧបករណ៍សិក្សារ៉ូបូតិក (Robotic Kits) ចំនួន ២៥៥ ឈុត ដើម្បីចែកចាយបន្តដល់សាលារៀនគោលដៅ ដើម្បីគាំទ្របន្ថែមដល់សិស្សានុសិស្សស្របតាមសម័យបច្ចេកវិទ្យា។

លោកស្រី លី ឃីតធី តំណាងសប្បុរសជន បានឱ្យដឹងថា មូលហេតុនៃការបរិច្ចាគឧបករណ៍សិក្សារ៉ូបូតិក ព្រោះមើលឃើញពីសារៈសំខាន់នៃមុខវិជ្ជារ៉ូបូតិក ដែលមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍចំណេះដឹងដល់សិស្សជំនាន់ថ្មី ដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យា។ ឧបករណ៍សិក្សារ៉ូបូតិក ដែលត្រុវបរិច្ចាគមានចំនួន ២ ប្រភេទ គឺប្រភេទ ទី១ MRT3 ចំនួន ១៦២ ឈុត សម្រាប់សិស្សអាយុចាប់ពី ៥ឆ្នាំឡើង និង ៨ឆ្នាំឡើង និង ប្រភេទទី២ New Kicky ចំនួន ៩៣ ឈុត រួមជាមួយសៀវភៅណែនាំការប្រើប្រាស់ភ្ជាប់មកជាមួយ សម្រាប់សិស្សអាយុ ១០ឆ្នាំឡើង។
លោកស្រីបញ្ជាក់ថា ក្នុងករណីដែលក្រសួងត្រូវការអំពីរបៀបប្រើប្រាស់បន្ថែមនូវឧបករណ៍នេះ លោកស្រីក៏អាចសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលអំពីរបៀបប្រើប្រាស់ដល់គ្រូបង្រៀនដែរ ។

ជាមួយគ្នានេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បានកោតសរសើរចំពោះប្តេជ្ញាចិត្តរបស់សប្បុរសធម៌ ក្នុងចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃសម្ភារៈស្ទែម ដែលទាមទារជាចាំបាច់ដើម្បីគាំទ្រដល់ការសិក្សាជំនាញនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងជួយលើកទឹកចិត្ត ជំរុញការរៀនសូត្រប្រកបដោយការច្នៃប្រឌិត ផ្តល់នូវបំណិនដោះស្រាយបញ្ហា និងការត្រិះរិះពិចារណាស៊ីជម្រៅ សំដៅពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងចាប់ពីវ័យក្មេង ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សដែលជាការងារអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


