Connect with us

ព័ត៌មានជាតិ

ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​មេគង្គ ជំរុញ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ជា​ដំណាក់កាល

បានផុស

នៅ

ការជំរុញ​ឲ្យ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ជា​ដំណាក់កាល របស់​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ (GMS) នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ លើក​ទី​៤៨ (48th GMS TWG) និង​កិច្ចប្រជុំ​ចង្អៀត​រវាង​ក្រុមប្រឹក្សាភិបាល នៃ​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចូលរួម​កិច្ចប្រជុំ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លទ្ធផល នៃ​កិច្ច​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ទេសចរ​ណ៍​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​៤​ចំណុច គឺ​ទី​១, ស្ថានភាព​ទេសចរណ៍​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ ទី​២, ការស្តារ និង​ការចាប់ផ្តើម​វិស័យ​ទេសចរណ៍​ឡើងវិញ ទី​៣, ផែនការ​ស្តារ​ទំនាក់ទំនង​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ ទី​៤, ការបង្កើត​អង្គភាព​ទេសចរណ៍​មេគង្គ​នៅ​កម្ពុជា​។

បើ​តាម​ក្រសួង​ទេសចរ​ណ៍ អង្គ​ប្រជុំបាន​កោតសរសើ​រ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក Jens Thraenhart ដែល​បាន​ដឹកនាំ​អង្គភាព MTCO បាន​យ៉ាង​ល្អប្រសើរ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​មេគង្គ ជា​គោលដៅ​ទេសចរណ៍​តែមួយ និង​អបអរ​សារ​ទរ​ចំពោះ​នាយក​ប្រតិបត្តិ​ថ្មី ដែល​នឹង​ចូល​បម្រើ​ការងារ​នៅ​អំឡុង​ខែតុលា​ខាងមុខ និង​បន្ត​ជំរុញ​អនុវត្ត​នូវ​ផែនការ​ស្តារ​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុង​មហា​អនុតំបន់​តំបន់​មេគង្គ ផែនការ​ងារ​របស់ MTCO និង​ពង្រឹង​ទេសចរណ៍​ក្នុង​តំបន់​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ​ទាំងអស់​បានលើកឡើង​ពី​អំពី​ស្ថានភាព​ទេសចរណ៍​ដែល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​-១៩ ផែនការ​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ជា​ដំណាក់កាល និង​បាន​ឯកភាព​ទាំងស្រុង​លើ​ផែនការ​ស្តារ​ទំនាក់ទំនង​ទេសចរណ៍​ឡើងវិញ​ក្នុង​មហា​អនុតំបន់​មេគង្គ ដែល​គ្រោង​នឹង​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងខែ​តុលា ឆ្នាំ​២០២១ ក្រោម​ជំនួយ​បច្ចេកទេស និង​ថវិកា​សម្រាប់​ការអនុវត្ត​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំ​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា​ក្នុងការ​បញ្ចូល​កីឡា​ទេសចរណ៍​ផងដែរ​។

នៅក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​គ្រោង​ស្វាគមន៍​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​អង្គភាព​ទេសចរណ៍​មេគង្គ (Destination Mekong) ជា​ផ្លូវការ​នៅ​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​មេគង្គ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ជាមួយ​វិស័យ​ឯកជន និង​ជា​ទម្រង់​ផ្តល់​យោបល់​លើ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តំបន់​បាន​យ៉ាង​ល្អប្រសើរ និង​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។

ជាមួយគ្នា​នោះ តំណាង​របស់​ធានា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​វិស័យ​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម និង​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ដល់​តំបន់ GMS បន្ថែមទៀត ស្រប​តាមរយៈ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ ឆ្នាំ​២០៣០ ដែល​បានអនុម័ត​ដោយ​ថ្នាក់ដឹកនាំ​កំពូល GMS កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១​។

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ តំណាង​ឲ្យ​កម្ពុជា ក៏បាន​លើក​ពី​ការខិតខំ​ជំរុញ​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ នៅ​តំបន់​ឆ្នេរសមុទ្រ ការអនុវត្ត​ស្តង់ដារ​ទេសចរណ៍​អាស៊ាន និង​ការពង្រឹង​សមត្ថភាព​ដឹកនាំ​ទេសចរណ៍​សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម