Connect with us

សេដ្ឋកិច្ច

អគ្គកុងស៊ុលកិត្តិយស ៨ ប្រទេស ចាត់ទុកកម្ពុជា មានសុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ

បានផុស

នៅ

អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស វាយតម្លៃខ្ពស់អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាព​ល្អប្រសើរដែលបានផ្តល់ជូនអ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដោយបាន​ចាត់​​ទុកថាកម្ពុជាជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់​ទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គកុងស៊ុលកិត្តិយសទាំង ៨ ប្រទេស បានលើកឡើងក្នុងជំនួបពិភក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥។

ក្នុងជំនួបនោះភាគីទាំងពីរបាន ផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍ​និងទាក់ទាញភ្ញៀវ​ទេសចរពីបណ្តាប្រទេសទាំង៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និង​ការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍។

អគ្គកុងស៊ុលកិត្តិយសចំនួន៨រូប រួមមាន លោក Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយស​ប្រទេស​អាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយស​ប្រទេស​ស៊ុយអែត និងលោក Andrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស។

យោងតាមក្រសួងទេសចរណ៍នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបាន​ទេស​ចរណ៍​​​អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​ទទួល​បាន​ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនជាង ១៧%។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%។

ក្រ​សួងទេចរណ៍បានធ្វើការព្យាករណ៍ថា កម្ពុជា​នឹង​ស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូល​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម