Connect with us

ព័ត៌មានជាតិ

កងកម្លាំងក្រុងសៀមរាបបន្តចុះល្បាតតំបន់ក្រហមទាំងភ្លៀង និងដកហូតមធ្យោបាយធ្វើដំណើរល្មើសបម្រាម

បានផុស

នៅ

នៅ​ថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋ​​រស់នៅ “​តំបន់ក្រហម” មួយចំនួននៅតែមិនសហការ មិនអនុវត្តតាមការណែនាំ តាមគោលការណ៍របស់រដ្ឋបាលខេត្ត​​ដែលបានដាក់ចេញ​ នៅតំបន់បិតខ្ទប់​។ ជាមួយគ្នានេះ កងកម្លាំងទាំង៣ប្រភេទនៅតែបន្តចុះល្បាតនៅក្នុងតំបន់ក្រហមទាំង៤សង្កាត់ ទាំងភ្លៀង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប​ ចេញបទបញ្ជារដាច់ខាត​ បេីបងប្អូនប្រជាពលរដ្ឋ​ មិនសហការ ល្មេីស​មិនអនុវត្ត​តាមបម្រាម​ ត្រូវបង្ខំ​ចិត្ត​ដកហូត​មធ្យោបាយធ្វេីដំណេីរ​ទុក​ រហូតដល់តំបន់ក្រហម​ត្រូវបានដកចេញ​ ទេីបឱ្យបងប្អូនប្រជាពលរដ្ឋ​ទៅទទួលមធ្យោបាយ​ធ្វើដំណើរវិញ​។

ប្រតិបត្តិការណ៍នេះ​​ លោក​ឧត្តមសេនីយ៍ត្រី​ ប្រាក់​ សុវណ្ណារត្ន័​ ស្នងការរងនគរបាលខេត្ត​ បានបញ្ជាក់ថា ការចុះល្បាត​ ដេីម្បី​សន្តិសុខ​ សុវត្ថិភាព​ ជូនបងប្អូន​អោយមានភាពប្រក្រតីឡេីងវិញ​ មិនថាយប់ថ្ងៃ​ ភ្លៀង​ រលឹម​ នៅតែបន្តគោរពតាមបទបញ្ជារដែលថ្នាក់លេីបានកំណត់​ ការពារនៃការរីរាលដាល​ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវដែលកំពុងរីករាលដាលក្នុងក្រុងសៀមរាបទាំង​ ០៤​ សង្កាត់​ រួមមាន​ ស្វាយដង្គំ​ ជ្រាវ​ គោកចក​ និងសង្កាត់ស្លក្រាម​។ 

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ និងអនុវត្តឱ្យបាននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារមាន ពាក់ម៉ាស់​ លាងដៃ​ និងរក្សាគម្លាតបុគ្គល និង៣កុំ​មាន កុំនៅបន្ទប់បិទជិត​ កុំនៅកន្លែងកុះករ​ កុំនៅប៉ះពាល់គ្នា​ ហើយបើគ្មានភារកិច្ចចាំបាច់ហាមចេញពីផ្ទះដាច់ខាត៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម