Connect with us

ព័ត៌មានជាតិ

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស (PM) ដែលដឹកនាំដោយលោកវរសេនីយ៍ទោ លី បុព្វសិទ្ធិ ចេញឆ្មក់ស្ទាក់ចាប់រថយន្តសាំយ៉ុង ចេញពីក្រុងបានលុង ខេត្តរតនគិរី ឆ្ពោះទៅកាន់ច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ តាមផ្លូវជាតិលេខ៧៨ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ជាក់ស្តែងមកដល់ត្រង់ចំណុចទល់មុខភូមិសោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនិយាមការ ៤៨P ៧៥៩៩៩៦ /១៥១៨៨០៥ កម្លាំងPM ស្ទាក់ចាប់រថយន្តបានចំនួន២គ្រឿង ម៉ាកសាំយ៉ុង ដែលមានដឹកធ្យូង និងឈើគ្រញូង ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយរថយន្តទាំង២គ្រឿងនោះរួមមាន៖

១. រថយន្តសាំយ៉ុង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Q  -8560  ដឹកធ្យូងដុតចំនួន២៧បាវ។

២. រថយន្តសាំយ៉ុង ពណ៌ស្ហែ ពាក់ស្លាក់លេខភ្នំពេញ 2Z -8356 ដឹកត្នោតចត ចំនួន១២បាវ និងឈើក្រញ៉ូងគីឡូចំនួន ១៩គីឡូក្រាម។ 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចចាប់បង្ក្រាបបានរថយន្តទាំង២គ្រឿងខាងលើ សមត្ថកិច្ចបានរឹបអូសយករថយន្តចូលទៅទីស្នាក់ការសន្តិសុខលេខ៧៨២ ដើម្បីធ្វើកំណត់ហេតុប្រគល់ជូននាយផ្នែករដ្ឋបាលព្រៃឈើបរកែវ ទទួលបន្ត។ ចំណែកត្នោតចត ទាំង១២បាវ សមត្ថកិច្ចបានទំលាក់ទុកនៅទីស្នាក់ការសន្តិសុខលេខ៧៨២ ហើយធ្វើការប្រគល់តែរថយន្តទាំង២គ្រឿង ធ្យូង២៧បាវ  និងឈើក្រញ៉ូងចំនួន១៩គីឡូក្រាម ទៅផ្នែករដ្ឋបាលព្រៃឈើបរកែវ ចាត់ការបន្ត។

មជ្ឈដ្ឋានជាច្រើននៅក្រុងបានលុង បានភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបរថយន្តសាំយ៉ុងបាន២គ្រឿង និងហួសចិត្តដោយសារឃើញទិដ្ឋភាពរថយន្តប្រជាពលរដ្ឋដឹកធ្យូងលក់ ដែលជាអនុផលសម្រេចក្នុងស្រុក និងកំណាត់កំទេចឈើក្រញ៉ូងប្រភេទធ្វើដងពូថៅ ក៏សមត្ថកិច្ចពុំលើកលែង។  

មជ្ឈដ្ឋានដដែលបានលើកឡើងបន្តថា កន្លងមកថ្មីៗនេះគេសង្កេតឃើញរថយន្តម៉ាកយីឌុប ផ្លូវ(៥+៦) ដឹកឧសស្រស់ៗពេញរថយន្តយីឌុប ដឹកចេញពីច្រកផ្លូវលំ ឃុំសិរីមង្គល និងរថយន្តដឹកធ្យូងពេញៗរថយន្តម៉ាកកូរ៉េកែច្នៃ សឹងខេ្ទចផ្លូវលំដែលទើបសាងសង់ និងស្ពានជាដើម តែពុំមានវត្តមានក្រុមសមត្ថកិច្ចចុះទប់ស្កាត់បង្ក្រាប។ តើហេតុអ្វី? មកបង្ក្រាបរថយន្តសាំយ៉ុងដឹកធ្យូងបួនដប់ម្ភៃបេ ទៅវិញ? ឬមួយក៏រថយន្តទាំងនេះជាមុខសញ្ញា ធ្លាប់ដឹកធ្យូងពីលើ ឈើពីក្រោម?។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើសុំមេត្តាលើកលែងបន្ធូរបន្ថយ និងអនុគ្រោះដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញអនុផលលក់ចេញទិញចូលប្រទេសជិតខាង វាជាតម្រូវការចាំបាច់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ-១៩នេះ៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម