Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ សន្យាជំរុញនូវដំណោះស្រាយជូនក្រុមហ៊ុនដើម្បីវិនិយោគលើការតបណ្តាញ​ទឹកស្អាត​

បានផុស

នៅ

លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ទោះបី​កាលពី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​តំណាង​ក្រសួង​មិនបាន​ចូលរួម​ក៏ដោយ តែ​ពេលនេះ​លោក​នឹង​ខិតខំ​ដោះស្រាយ​ជូន ក្នុង​ជ​ម្រើស​មួយ​ដើ​ម្បី​យកទៅ​ពិចារណា គឺ​លទ្ធ​ភាពល្អ​តែមួយគត់ដោយ​ក្រុមហ៊ុនត្រូវ​វិនិយោគ​លើ​កា​រត​បណ្តាញ​ចែកចាយ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​នា​ថ្ងៃ​ម្សិល​មិញ​ក្នុងពេល​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយលោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក​អាកាសចរណ៍​ស៊ីវិល និង​តំណាងក្រុមហ៊ុន​វិនិយោគឈ្មោះ AIAI នៅ​ទីស្តីការក្រសួង និង​តាម​ប្រព័ន្ធអន​ឡាញ ។

កិច្ចប្រជុំ​នេះ​ក្នុងន័យ​ដើ​ម្បី​ចូលរួម​ការពារ​ប្រាសាទអង្គរវត្ត ក៏ដូចជា​ប្រាសាទ​នានា​នៅ​ជុំវិញ​ខេត្ត​សៀមរាប​ ដែលជា​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ និង​ពិភពលោក ក្នុងនោះអាកាសយានដ្ឋាន អន្តរជាតិ ខេត្តសៀមរាប ចាស់ក៏ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​មានការ​ប្តូរទីតាំង និង​តម្រូវ​ឲ្យ​មានការ​វិនិយោគ​នូវ​ព្រលានយន្តហោះ​ថ្មី ឲ្យ​មាន​លក្ខណៈ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត និង​ពី​ប្រាសាទអង្គរវត្តផងដែរ ។ ជាក់ស្តែងបន្ទាប់ពីចុះ​អនុស្សារណៈ​យោគយល់​គ្នា កាលពី​ឆ្នាំ​២០១៦ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ចិន​មកពី​ខេត្តយូ​ណាន ស្តីពីការវិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​ថ្មី​រួចមក ដំណើ​រ​ការសាងសង់​មកដល់​បច្ចុប្បន្ន​បាន​ចំនួន​៤៥% ហើយនឹង​គ្រោង​សម្រេច​រួចរាល់​នៅ​ចុងឆ្នាំ ២០២២ ខាងមុខនេះ។ ប៉ុន្តែចំពោះមុខ​គឺមាន​បញ្ហា​ប្រឈម​ផ្នែក​ផ្គត់ផ្គង់​ទឹកស្អាត ពីព្រោះអាកាស យានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រូវបាន​ប្តូរ​ទីតាំងនៅ​ក្នុងស្រុក​សូត្រ​និគម មាន​ចម្ងាយ​ប្រមាណ​៥០ គីឡូម៉ែត្រពី​ក្រុង​សៀមរាប និង​៤០គីឡូម៉ែត្រពី​ព្រលាន​ចាស់ដែលព្រលាន​ថ្មី​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាណ​៧០០ហិច​តា វិនិយោគ​ជា​លក្ខណៈ BOT រយៈពេល៥៥ឆ្នាំ។​

បន្ទាប់ពីស្តាប់របាយការណ៍ពី​លោក​ ម៉ៅ ហាវ​ណ្ណា​ល់ និង​បទ​បង្ហាញ​ពី​តំណាង​ក្រុមហ៊ុន AIAI វិនិយោគព្រលានយន្តហោះថ្មី​សៀមរាប ដូច​រៀបរាប់​ខាង​លើរួចមក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ទោះបី​កាលពី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​តំណាង​ក្រសួង​មិនបាន​ចូលរួម​ក៏ដោយ តែ​ពេលនេះ​លោក​នឹង​ខិតខំ​ដោះស្រាយ​ជូនក្នុង​ជ​ម្រើ​ស​មួយ​ដើម្បី​យកទៅ​ពិចារណា គឺ​លទ្ធ​ភាពល្អ​តែមួយគត់ ដោយ​ក្រុមហ៊ុនត្រូវ​វិនិយោគ​លើ​កា​រត​បណ្តាញ​ចែក​ចាយ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ពី​ព្រំប្រទល់​នៃ​ទីក្រុង​សៀមរាប​ទៅដល់​ព្រលាន​ថ្មី​ប្រមាណ​ជិត​២៥គីឡូម៉ែត្រ ដោយ​ប្រើបំពង់​ទុយោ​ពី​ដើម​ទីទំហំ ៦០០​ម​.​ម រួមជាមួយ​ការសាងសង់​អាង​ស្តុក និង​ស្ថានីយចែកចាយ​បន្តដើ​ម្បី​ឲ្យ​ការងារនេះដើ​រ​ទាន់​នឹង​ការដ្ឋាន​សាងសង់ ក្នុងនោះ​ទឹក ប្រាក់​ចំណាយ​ប្រមាណ១២ ទៅ​១៣​លាន​ដុល្លារ​អាមេរិក។ ការចំណាយ​នេះ​គឺ​យើ​ង​គិតការផ្គត់ផ្គង់​ក្នុង​មួយថ្ងៃ៥​ពាន់​ម៉ែត​គូប ទៅ​១​ម៉ឺនម៉ែត្រគូប លើ​ស​ពី​គម្រោង​របស់​ក្រុមហ៊ុន​សុំ​តែ​២​ពាន់​ម៉ែត​គូប ពីព្រោះ លោកកិត្តិ​សេដ្ឋា​បណ្ឌិតគិតថា ​មិន​គ្រប់គ្រាន់​ទេបើ​មើ​លពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន មាន​ទឹកប្រាក់​ហូត​ដល់​១៥០០ លាន​ដុល្លារ​ឯណោះ ដោយ​រួមបញ្ចូល​ទាំង​មូលដ្ឋាន​អាជីវកម្ម រោង​ចក្រ​សហគ្រាស និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។

ក្នុងឱកាស​នោះ តំណាង​ក្រុមហ៊ុន​ចិន បាន​ថ្លែងអំណរគុណ​ចំពោះ​អនុសាសន៍​ណែនាំ​និង​កិច្ច​សហការ​ជួយ​គាំទ្រ​យ៉ាង​ល្អ​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ហើ​យនឹង​ពាំនាំ​ព័ត៌មាន​នេះ​ជូនទៅ​ថ្នាក់​លើ​របស់ខ្លួនដើ​ម្បី​ពិចារណា និង​សម្រេច៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម