ព័ត៌មានជាតិ
អាកាសចរស៊ីវិល បដិសេធព័ត៌មានមិនពិតលើបណ្ដាញសង្គមបង្ហោះលក់វ៉ាលិសតម្លៃថោកៗ
ជាថ្មីម្ដងទៀត អាកាសចរស៊ីវិលកម្ពុជា បានប្រកាសច្រានចោលព័ត៌មានមិនពិតដែលបានបង្ហោះលក់វ៉ាលិសនៅលើបណ្ដាញសង្គម ក្នុងតម្លៃថោកៗត្រឹមតែជាង ៨០០០ រៀល។ ការណ៍នេះបានធ្វើឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។

លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះថា ម្ដងនេះក្រុមអនាមិកបានយករូបវ៉ាលិសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាត់ត ហើយបង្ហោះលក់ ប៉ុន្តែ Tag នេះមិនស្ថិតនៅកម្ពុជានោះទេ។
លោកបានលើកឡើងថា៖« ការចុះផ្សាយព័ត៌មានមិនពិតម្ដងហើយម្ដងទៀត ទំនងមានគោលបំណងទុច្ចរិតអ្វីមួយ ដើម្បីធ្វើឱ្យខូចមុខមាត់កម្ពុជា និងជះឥទ្ធិពលដល់វិស័យទេសចរណ៍»។

ក្រុមអនាមិកបានប្រើឈ្មោះ ផេក Phnom Penh Airport ហើយបង្ហោះខ្លឹមសារ អមជាមួយរូបភាពថា៖ « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក់ឥវ៉ាន់ដែលបាត់ត្រឹមតែ ៨,៣៥៩ រៀល ជារៀងរាល់ឆ្នាំ ឃ្លាំងនៅអាកាសយានដ្ឋានភ្នំពេញកកកុញនូវវ៉ាលិសដែលបាត់ ឬភ្លេចជាច្រើន ដែលអាកាសយានដ្ឋានអាចបោះចោលបន្ទាប់ពីរក្សាទុកបាន ៦ ខែ»៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


