ព័ត៌មានជាតិ
តើឆ្នាំ២០២៤ អាកាសចរណ៍ស៊ីវិលកម្ពុជា សម្រេចបានសមិទ្ធផលធំៗអ្វីខ្លះ?
វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញទាំងតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ជាក់ស្តែងរយៈពេល ១ឆ្នាំ នៃឆ្នាំ២០២៤ អាកាសចរណ៍ស៊ីវិលកម្ពុជា សម្រេចបានសមិទ្ធផល និងវឌ្ឍនភាពធំៗ ចំនួន ៦ លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។

យោងតាមលោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា កំពុងដើរតួនាទីសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ការភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស និងការផ្លាស់ប្តូរវប្បធម៌ជាដើម។

សមិទ្ធផល និងវឌ្ឍនភាពធំៗ ដែលអាកាសចរណ៍ស៊ីវិល សម្រេចបានទាំង ៦ រួមមាន៖
- អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ភ្នំពេញ សៀមរាប និងព្រះសីហនុ បានតភ្ជាប់ជើង ហោះហើរអន្តរជាតិទៅកាន់ ១២ ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ នៅក្នុងតំបន់ និងសកលលោក និងមានក្រុមហ៊ុន អាកាសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៣១ ក្រុមហ៊ុន។

- ជើងហោះហើរអន្តរជាតិ ត្រូវបានពង្រឹង និងពង្រីក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ លើការតភ្ជាប់ជើងហោះហើរជាប្រវត្តិសាស្ត្រ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុន អាកាសចរណ៍អេមីរ៉ាត និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងឌូបៃ និងទីក្រុងដូហា។
- អ្នកដំណើរតាមផ្លូវអាកាស៖ មានអ្នកធ្វើដំណើរសរុបចំនួន ៦,២៤ លាននាក់ ដែល មានកំណើនប្រមាណ ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៣ ដែលមានចំនួនអ្នកដំណើរសរុបចំនួន ៥,១១ លាននាក់។
- ដឹកជញ្ជូនទំនិញតាមផ្លូវអាកាស៖ មានចំនួន ៧៧,៨ ពាន់តោន ដែលមានកំណើន វិជ្ជមានប្រមាណ ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៣ ដែលការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥៥,៧ ពាន់តោន។

- ជើងហោះហើរ៖ មានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង ដែលមានកំណើន ១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលទទួលបាន ជើងហោះហើរសរុបចំនួន ៥១ ១៤៩ ជើង។
- ជើងហោះហើររំលង៖ មានសរុបចំនួន ៧១ ៦១៣ ជើង ដែលមានកំណើន ១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលទទួលបានជើង ហោះហើរសរុបចំនួន ៦៣ ០៨៧ ជើង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


