Connect with us

ព័ត៌មានជាតិ

អាកាសចរស៊ីវិល ច្រានចោលព័ត៌មានមិនពិតលើបណ្ដាញសង្គមបង្ហោះលក់វ៉ាលី

បានផុស

នៅ

អាកាសចរស៊ីវិលកម្ពុជា បានប្រកាសច្រានចោលព័ត៌មានមិនពិតដែល​បានបង្ហោះលក់វ៉ាលិស​នៅលើ​បណ្ដាញ​សង្គម ក្នុងតម្លៃថោក ត្រឹមតែ​ ៨៤០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ព័ត៌​មាន​ដែលបង្ហោះលើបណ្ដាញសង្គមលក់វ៉ាលីនោះ ជាព័ត៌មានមិនពិត មូលបង្កាច់ ធ្វើឱ្យខូចមុខ​មាត់​​​ស្ថាប័នជាតិ និងវិស័យឯកជន។

លោក ស៊ីន ចាន់សេរីវត្ថា អះអាងថា ហេដ្ឋរចនាសម្ព័ន្ធ​នៅ​ក្នុងរូប​​ភាពនោះ មិនមាននៅកម្ពុជា​នោះ​ទេ និងស្នើឱ្យសមត្ថកិច្ចមានវិធាន​ការតាមផ្លូវច្បាប់​ចំពោះ​ការ​ផ្សព្វផ្សាយបែបនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម