បុរស​ម្នាក់​ខូចចិត្ត​លោតទឹក​សម្លាប់​ខ្លួន នៅ​ចំណុច​ស្ពាន​ស្រែ​ពក​លំផាត់ ដោយសារ​គូរ​ស្នេហ៍​ភ្ជាប់ពាក្យ​ចោល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​ម្នាក់​ខូចចិត្ត​លោតទឹក​សម្លាប់​ខ្លួន នៅ​ចំណុច​ស្ពាន​ស្រែ​ពក​លំផាត់ ដោយសារ​គូរ​ស្នេហ៍​ភ្ជាប់ពាក្យ​ចោល

បានផុស

នៅ

រតនគិរី ៖ យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ​បាន​ឃើញ​សាកសព​អណ្ដែត​ទឹក នៅ​ចំណុច​ទន្លេ​មុខ​វត្ត​លំផាត់ ស្ថិតនៅ​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជ័យ​ឧត្ត​ម និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​កន្លែង​កើត​ហេតុ និង​ស្រង់​សាកសព​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា ​រឿងហេតុ​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣ និង​០០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មកលើ​ស្ពាន​ស្រែ​ពក​លំផាត់ ហើយក៏​បាន​លោត​សម្លាប់ខ្លួន​តែម្ដង​។

​រហូតមកដល់​ថ្ងៃទី​២៣ ខែកញ្ញា វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ទើប​ប្រទះឃើញ​សាកសព ជនរងគ្រោះ​មានឈ្មោះ ប៊ី​ន ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ ស្រុកកំណើត​ភូមិ​ជ្រី ឃុំ​តា​អុង ស្រុកចំការ​លើ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។

តាម​ការ​បំភ្លឺ​ពី​គ្រួសារ​បាន​ឲ្យ​ដឹងថា មូលហេតុ​ធ្វើ​ឲ្យ​ជនរងគ្រោះ​គិត​ខ្លី បណ្ដាលមកពី​គាត់​ខូចចិត្ត ដែល​គូ​ស្នេហ៍​របស់​គាត់ បាន​ភ្ជាប់ពាក្យ​ចោល​។

តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា យោងតាម​ការពិនិត្យ​សាកសព ជនរងគ្រោះ និង​ការ​បំភ្លឺ​ពី​ឪពុក​ជន​គ្រោះ បង​ជនរងគ្រោះ និង​មិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ​ខាងលើ ទាញ​ជាការ​សន្និដ្ឋាន​បាន​ថា ជ​ន​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​(​លោត​ពី​លើ​ស្ពាន​) ពិតប្រាកដ​មែន​។

បន្ទាប់ពី​កិច្ច​ប្រតិបត្តិ​ការ​រួច សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ សាច់ញាតិ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services