លោក​ ស​ ថេត​ ចុះចែកអំណោយជូនពលរដ្ឋ ជួបការខ្វះខាតដោយសារកូវីដ ក្នុងសង្កាត់បឹងទំពន់ទី១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​ ស​ ថេត​ ចុះចែកអំណោយជូនពលរដ្ឋ ជួបការខ្វះខាតដោយសារកូវីដ ក្នុងសង្កាត់បឹងទំពន់ទី១

បានផុស

នៅ

លោក​ ស​ ថេត​ ប្រធានក្រុមការងារ ចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ​ បានអញ្ជើញ​ដឹកនាំក្រុមការងារ ចុះផ្តល់អំណោយជាថវិកា​ គ្រឿងឧបភោគ​-បរិ ភោគ​ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត​ ចែកជូនដល់ប្រជាពលរដ្ឋ តាមខ្នងផ្ទះ​ដែលជួបការខ្វះខាតជីវិភាពពិតប្រាកដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះទៅចែកយ៉ាងដូច្នេះ បន្ទាប់ពីបានទទួលព័ត៌មាន​ និងរាយការណ៍ពីក្រុមការងារ អំពីការខ្វះខាតជីវភាព​ របស់ប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់ទី១​ ក្នុងដំណាក់កាល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  ការចុះនេះ ត្រូវបានចែកជាក្រុមតូចៗ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ៣ការពារ ៣កុំ។

លោក​ ស​ ថេត​ ប្រធានក្រុមការងារ ចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់១ មានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលតែងតែយកចិត្តទុកដាក់​ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ជាពិសេសដោះស្រាយបញ្ហាប្រឈម​ នៅប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋ ដែលខ្វះខាតជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services