Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ដ តាម រម្មណីដ្ឋាននានា ឱកាសឈប់ សម្រាក​ថ្ងៃបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រ​កាស​អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដើរកម្សាន្ដនៅតាមរម្មណីយដ្ឋាន តាមបណ្ដាខេត្តនានា​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យភ្ជុំបិណ្ឌខាងមុចនេះ តែត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ​ទី ២៥ ខែកញ្ញានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការឈប់សម្រាកចំនួន ៣ ថ្ងៃរបស់មន្ត្រីរាជការ បុគ្គលិក​ក្រុម​ហ៊ុន និង​កម្មករកម្មការិនីរោងចក្រ ដែលត្រូវបានការ​អនុញ្ញាត​ឲ្យឈប់សម្រាក​ដោយមិន​មានការហាមឃាត់​និងកាត់​ប្រាក់បៀវត្សរ៍​នោះទេ។

សម្ដេចតេជោ បានបញ្ជាក់ថា “បងប្អូនអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធាន​ការណ៍សុខាភិបាលទៅជាមួយ នោះក៏ជាវីធីមួយដើម្បីបើក​ឱកាស​ឲ្យបងប្អូន​បានសម្រាកក្នុងរយៈ​កាល​នៃការភ្ជុំបិណ្ឌនេះ”។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ឲ្យទៅកម្សាន្ដនៅតាមតំបន់​ទេសចរណ៍ធម្មជាតិ​ តំបន់ទេសចរណ៍តាមសហគមន៍ ដែលមានការរៀបចំបានល្អដើម្បីឲ្យ​ប្រជា​ពល​រដ្ឋបាន​ស្គាល់​ប្រទេសខ្លួនឯង បានស្គាល់នូវរម្មណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម