សេចក្ដីជូនដំណឹង ៖ ពលរដ្ឋដែលបានកាន់បិណ្ឌ១ នៅវត្តចំនួន ៤ក្នុងខណ្ឌមានជ័យ សូមធ្វើចត្តាឡីស័ក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ៖ ពលរដ្ឋដែលបានកាន់បិណ្ឌ១ នៅវត្តចំនួន ៤ក្នុងខណ្ឌមានជ័យ សូមធ្វើចត្តាឡីស័ក

បានផុស

នៅ

អាជ្ញាធរខណ្ឌមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់បិណ្ឌ១ នៅវត្តចាក់អង្រែក្រោម វត្តសន្សំកុសល វត្តដំបូកខ្ពស់ និងវត្តអង្គពោធិ៍ញាណ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ សូមមេត្តាធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ឬទីកន្លែងស្នាក់នៅរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី២៧ ខែកញ្ញានេះ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធ ចូលរួមកាន់បិណ្ឌ១ នៅវត្តចាក់អង្រែក្រោម វត្តសន្សំកុសល វត្តដំបូកខ្ពស់ និង វត្តអង្គពោធិ៍ញាណ សូមមេត្តាធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ឬទីកន្លែងស្នាក់នៅរបស់ខ្លួន និងសូមទៅយកសំណាកដោយស្មគ្រ័ចិត្ត។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដោយស្ថានភាព ក្នុងរយៈពេលថ្មីៗនេះ មានព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត តាជីយាយជី សិស្សនិសិត្ស បានឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំនួន ៤ខាងលើ គួរឲ្យព្រួយបារម្ភ ហើយរដ្ឋបាលខណ្ឌមានជ័យ ចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services