ព័ត៌មានជាតិ
ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស
ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបាន ការជួសជុល អភិរក្ស។ ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺជាសំណង់ព្រះវិហារ ដែលបានចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។

ពុទ្ធសាសនិក ជំនាន់មុន បានកសាងឡើង សម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។
ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង ១៥.៤ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុ អាយុកាល និងបញ្ហាមួយចំនួនទៀត ដំបូលនៃព្រះវិហារមានការខូចខាត ធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធនានា គ្រឿងបង្គំដំបូល សរសរគ្រឹះ ក៏ចាស់ មួយចំនួន ទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ហេតុនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកា ដើម្បីជួសជុលសំណង់ ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

ការជួសជុលនេះដែរ នឹងរួមចំណែកថែរក្សាកេរដំណែល និតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅទៀតផងដែរ៕
ដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


