Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

បានផុស

នៅ

សៀមរាប ​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៧​នាក់​ត្រូវបាន ឃាត់​ខ្លួន​ករណី​ល្មើស​វិធានការ​នឹង​ប្រើ​ប្រាស់​សារធាតុ​ញៀន ក្នុង​នោះ​មាន អាជីវករ​លក់​ដី​ឡូ​តិ៍​និង ម្នាក់​ជា​មន្ត្រីនគរបាល។

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ សមត្ថកិច្ច​បន្តថា​ ករ​ណី​ចុះ​អនុវត្ត​វិធាន​កូ​វីដ១៩ នេះ​ដែរ​ ក្រោម​ការដឹកនាំ​ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ល្មើស​វិធានការ​រដ្ឋបាល​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នេះ​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់ ១.​ឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​នគរបាល​។ ​២.​ឈ្មោះ សន ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ដីឡូត៍។

៣.​ឈ្មោះ គង់ រតនា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ​។ ៤.​ឈ្មោះ ចាយ សុធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ដី​ឡូ​តិ៍ ៥.​ឈ្មោះ លី លាង​ហួត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អាជីវករ​។ ៦.​ឈ្មោះ ទី សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​នៅផ្ទះ​។ ទី​៧ មិនត្រូវ​បានបង្ហាញ​ឈ្មោះ​នោះទេ។

ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួមមាន ១.​ម្សៅ​ពណ៌​ស​ថ្លា​សារធាតុ​ញៀន​K ចំនួន​១​កញ្ចប់​តូច​/២.​ថ្នាំ​ប្រភេទ​គ្រាប់​សញ្ញា​លេខ​៥​ចំនួន​០១​គ្រាប់​ពណ៌​ផ្កាឈូក​ ៣.​ថ្នាំ​គ្រាប់​ក្រវី​ពណ៌​ប្រផេះ​រូប​ខ្លាឃ្មុំ​ចំនួន​កន្លះ​គ្រាប់​។​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ នឹង វត្ថុ​តាង​បាន​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិ​វិធី​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម