ព័ត៌មានជាតិ
បង្ហាញមុខក្រុមចោរលួចស្លាកលេខរថយន្ត៦នាក់ក្រោយឃាត់ខ្លួនបានជាបន្តបន្ទាប់
ក្រុមជនសង្ស័យចំនួន០៦នាក់ ដែលពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់នោះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ទោ អម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវបានចាប់បង្ក្រាបជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី២៥ -២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។

លោកអធិការរងទទួលផែនព្រហ្មទណ្ឌបានបន្តឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់នោះ គឺនៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បី ឥណ្ឌា (passapp) ពណ៌លឿង ដែលជាមធ្យមបាយធ្វើដំណើរបានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពលរដ្ឋចតទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ហើយត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។

ក្រោយការសាកសួរ មន្ត្រីនគរបាលជំនាញបានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣ទៀត ដែលជាអ្នកសមគំនិតលួច និងអ្នកលួច រួចបន្តស្រាវជ្រាវ រហូតឃាត់បានម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម នៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កោ ខណ្ឌខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស