ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការប្រកាសជាផ្លូវការដាក់ឲ្យប្រើប្រាស់នូវផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធ zoom ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានលើកឡើងអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ វិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកប ដោយសក្តានុពលនាពេលអនាគត” និង“អភិវឌ្ឍន៍កុមារ គឺជាកូនសោដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង” ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារ កុមារជាការងាររបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងត្រូវរួមគ្នាបំពេញការងារជាពហុវិស័យដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា។ លើសពីនេះទៀត កិច្ចការពារកុមារ ក៏ត្រូវបានពិភពលោកបាននឹងកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានគ្រប់ទម្រង់ផងដែរ ហើយកម្ពុជា ជាប្រទេសដែលកំពុងបោះជំហានទៅមុខ ក្នុងការចួលរួមលើកិច្ច ការងារនេះយ៉ាងសកម្ម សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់ កិច្ចការពារកុមារ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ គឺចាក់វ៉ាក់សាំងបានជាង ១៣លាននាក់ គឺស្មើនឹងជិត ៨៣% ដែលការចាក់វ៉ាក់សាំងនេះគីជាគោលដៅចំបង ក្នុងការឈានទៅរកការបើកសាលារៀនឡើងវិញ និងដាក់ឲ្យដំណើរការប្រក្រតីប្រទេសជាតិឡើងវិញ ។

លោកជំទាវក៏បានផ្តល់នូវអានុសាសន៍ចំនួន ១១ចំណុច ដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំ ក្នុងបុព្វហេតុកិច្ចការពារកុមារនេះ លោកជំទាវក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាលជាដៃគូរអភិវឌ្ឍន៍ រួមគ្នាបន្តពង្រឹងការអនុវត្តបទដ្ឋានច្បាប់ដែលមានជាធរមានប្រកបដោយសង្គតិភាព ក្នុងការបង្ការ ទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារ ព្រមទាំងរួមគ្នាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌សង្គមប្រកបដោយសមធម៌ ដោយខិតខំបង្កើតនិងបង្កើនឱកាសនៃការចូលរួមកិច្ចការពារ និងការទទួលបានផលប្រយោជន៍ស្មើៗភាពគ្នា សម្រាប់ជីវភាពសា-ធារណៈជីវភាពនយោបាយ សកម្មភាពសង្គម អប់រំ វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពអភិវឌ្ឍន៍ផ្សេងៗទៀត មាន ដូចតទៅ ទី១. បន្តជំរុញដំណើរការយន្តការសម្របសម្រួលដែលមានស្រាប់ ដើម្បី លើកកម្ពស់កិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់ ជាពិសេសបង្កើនការយកចិត្តទុកដាក់លើជំនួយបច្ចេកទេស និង ធនធាន ដោយធានាបាននូវការដោះស្រាយបញ្ហាកុមារឲ្យបានទាន់ពេលវេលា ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ ដែលជាសរសរទ្រូងសម្រាប់ប្រទេសជាតិ។

ទី២. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់បញ្ចូលសកម្មភាពដែលបានលើកនៅក្នុងផែនការ អនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ទៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធីប្រចាំឆ្នាំ។
ទី៣. ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានគម្រោងកម្មវិធី ពាក់ព័ន្ធកិច្ចការពារកុមារ សូមយកសកម្មភាពនៅក្នុងផែនការនេះ ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួន និងជួយពង្រឹងដំណើរការយន្តការដែលមានស្រាប់ ដើម្បីធានាបានដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សិទ្ធិកុមារឱ្យកាន់តែប្រសើរឡើង។
ទី៤. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការលើកកម្ពស់ការអនុវត្តផែន ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ទន្ទឹម នឹងនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវដើរតួនាទីជា យន្តការ ច្រកចេញចូលតែមួយ ក្នុងវិស័យកិច្ចការពារកុមារនៅកម្ពុជា ព្រមទាំងពង្រឹងការតាមដាន និងវាយតម្លៃទៅលើគុណភាពនៃការអនុវត្តកម្មវិធីប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ទី៥. គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា ត្រូវបន្តចូលរួមក្នុងការបង្ការ ទប់-ស្កាត់ ការអន្តរាគមន៍ ការផ្តល់ សេវានិងការឆ្លើយតបលើបញ្ហាកុមារដែល មានលក្ខណៈជាពហុវិស័យ និងជាប្រព័ន្ធឲ្យជាក់លាក់ សំដៅលើកកម្ពស់ការអនុវត្តប្រព័ន្ធទាំង៤ រួមមាន ៖ ប្រព័ន្ធអប់រំនិងផ្សព្វផ្សាយ, ប្រព័ន្ធសុខាភិបាល, ប្រព័ន្ធសុខុមាលភាព និង ប្រព័ន្ធយុត្តិធម៌ ឱ្យមាន ប្រសិទ្ធភាព និងត្រូវផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាពតែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


