ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ឆាបឆេះរោងចំបើង និងសម្ភារសរុបទឹកប្រាក់៣មុឺនដុល្លារ
រោងដាក់ចំបើងដ៏ធំមួយត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់រួមទាំង តុ ទូ និងសម្ភារមានតម្លៃជាច្រើនដែលម្ចាស់បានរក្សាទុកនៅក្នុងរោងដាក់ចំបើងនោះ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺឈានចូលថ្ងៃទី ៣ ខែតុលា នៅចំណុចភូមិកៀនកែស១ ក្នុងឃុំគោក ឃ្មុំថ្មគោល ស្រុកថ្មគោល ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

ប្រភពពីម្ចាស់ផ្ទះ បានឱ្យដឹងថា មុនហេតុការណ៍កើតឡើងគាត់បានដឹកចំបើងជាច្រើនទៅគរទុកនៅក្នុងរោងដ៏ធំនោះហើយស្របពេលនោះគាត់ក៏បានរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីដោយគាត់បានរើអីវ៉ាន់គ្រែ តុ ទូ និងសម្លៀកបំពាក់ជាមួយសម្ភារក្នុងផ្ទះទាំងអស់យកទៅដាក់ក្នុងរោងជាមួយគំនរចំបើងនោះ។

ខណៈពេលដែលផ្ទះថ្មីកំពុងសាងសង់គាត់ក៏បានស្នាក់នៅបណ្ដោះអាសន្ននៅក្នុងរោងចំបើងនោះបណ្តោះអាសន្នលុះនៅយប់កើតហេតុពេលគាត់កំពុងលង់លក់ស្រាប់តែ មានអគ្គិភ័យកើតឡើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលពេញភូមិមួយរំពេចដែលហេតុការណ៍នេះធ្វើឲ្យគាត់មិនអាចបណ្តោះសម្ភារណាមួយចេញបាននោះទេដោយសាឥទ្ធិពលភ្លើងមានសន្ទុះខ្លាំងពេក។

ជនរងគ្រោះម្ចាស់រោងចំបើងបានបញ្ជាក់ទៀតថា:មុនពេលកើតហេតុគាត់បានលឺស្នូរសំឡេងផ្ទុះហើយក៏ធំក្លិនឈ្ងៀមខ្សែភ្លើងចេញពីរោងចំបើងហើយអណ្តាតភ្លើងក៏ចាប់ផ្តើមឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តងដែលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ពន្លត់ភ្លាមៗប៉ុន្តែដោយសារចំបើងឆាបឆេះលឿនក្រុមការងារពន្លត់អគ្គិភ័យអន្តរាគមន៍បានត្រឹមពន្លត់ទប់ស្កាត់អំណាចភ្លើងកុំឲ្យរាលឆ្លងទៅដល់ផ្ទះអ្នកជិតខាងទៀតតែប៉ុណ្ណោះ។

ទ្រព្យសម្បត្តិដែលបាត់បង់ក្នុងហេតុការណ៍ខាងលើរួមមាន រោងចំបើងមួយខ្នង ទូរសទស្សន៍០២គ្រឿង ទូដាក់សម្លៀកបំពាក់ចំនួន០៣ តុឈើបេងចំនួន០២ សម្លៀកបំពាក់ទាំងអស់ និងប្រាក់ចំនួន២ម៉ឺនដុល្លារដែលគាត់ទើបដកចេញពីធនាគារបានចំនួន២០ថ្ងៃសម្រាប់ធ្វើផ្ទះថ្មីក៏ត្រូវឆេះផងដែរបើគិតជាទឹកប្រាក់សរុបប្រមាណ៣ម៉ឺនដុល្លារ។
លោក សេង លុចអធិការស្រុកបានបញ្ជាក់ដែរថាគ្រឿងអលង្ការមួយចំនួនម្ចាស់បានរកឃើញវិញតែរលាយអស់ទៅហើយដោយឡែកប្រាក់ដុល្លារចំនួន២ម៉ឺនដែលជនរងគ្រោះទើបដកចេញពីធនាគារដើម្បីយកមកឲ្យថ្លៃជាងធ្វើផ្ទះបានទុកក្រោមពួកក៏ត្រូវឆេះអស់គ្មានសល់ផងដែរ។

លោកសេង លុចលុចបានបញ្ជាក់បន្តថារថយន្តពន្លត់អគ្គិភ័យរបស់អធិការ១គ្រឿងរួមទាំងរថយន្តកែច្នៃ០២គ្រឿងទៀតបានត្រឹមបាញ់ការពារកុំឲ្យឆេះរាលដាលដល់ផ្ទះជិតខាងប៉ុន្តែតួរោងត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ខណ:ការប្រើប្រាស់ទឺកអស់៥រថយន្ត៕
អត្ថបទៈ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ