Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់អនុសាសន៍ឲ្យអភិបាលខេត្តស្ទឹងត្រែងថ្មី ដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យមានតម្លាភាព

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឲ្យអភិបាលខេត្តស្ទឹងត្រែង ចូលកាន់តំណែងថ្មី ត្រូវប្រមូលយកនូវគ្រប់បញ្ហាប្រឈមទាំងឡាយ មករួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌។

ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អភិបាលខេត្តចូលកាន់តំណែងថ្មី ត្រូវពិនិត្យមើលគ្រប់កិច្ចការរងារល្នូល នៃការជំរុញឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យនៅក្នុងខេត្ត ហើយប្រឹងប្រែងអនុវត្តឲ្យមានផលប្រយោជន៍ ធានាដល់កត្តាបម្រើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីទីក្រុងទៅដល់មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម មានប្រសាសន៍ទៀតថា គោលដៅទាំងនេះ អភិបាលខេត្តត្រូវរួមគ្នា ជាមួយគណៈក្រុមប្រឹក្សាខេត្ត បង្កើនការបំពេញការងារជូនប្រជាពលរដ្ឋ និងត្រូវពិតនិត្យមើលភាពអសកម្ម របស់មេភូមិ-ស្មៀន-មេឃុំ-ចៅសង្កាត់-និងមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ដាស់តឿនណែនាំឲ្យធ្វើការងារ បម្រើប្រជាពលរដ្ឋមានតម្លាភាពជាដើម។

លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងថ្មី មានប្រសាសន៍ប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់សម្តេចក្រឡាហោម និងប្រមុខរាជរដ្ឋាភិបាល ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងពេលដែលព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរភារកិច្ចជូន ឲ្យបន្តបម្រើប្រជាពលរដ្ឋ ជាអភិ​បាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាពេលនេះ។

លោកមានប្រសាសន៍ទៀតថា ទាំងកិច្ចការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងខិតខំប្រមូលកម្លាំងសាមគ្គីគ្នាឲ្យបានល្អ ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន នាំគ្នាបំពេញការតព្វកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងមិនរើសអើង។

សូមជម្រាបថា លោក ម៉ុម សារឿន ត្រូវបានផ្ទេរចេញ ទៅបំពេញការងារនៅក្រសួងមហាផ្ទៃ និងចូលកាន់តំណែងជំនួសមកវិញលោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តមណ្ឌលគិរី មកជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាចក្រកម្ពុជា៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៤ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម