Connect with us

ព័ត៌មានជាតិ

អ្នក​វិនិយោគ​បរទេស​មួយ​រូប​ហ៊ាន​និយាយ​ថា ក្រុម​ប្រឆាំង​បង្ហើប​សម្លេង​តែ​ពី​បរទេស តែ​សម្ដេច​ហ៊ុន សែន ជា​មនុស្ស​ប្រាកដនិយម​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​

បានផុស

នៅ

​លោក DENIS COKOVIC ដែល​គេ​ស្គាល់​ថា ជា​អ្នក​វិនិយោគ​ជនជាតិ កូ​សូ​វ័រ (KOSOVAR) បាន​អះអាងថា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មនុស្ស​ប្រាកដនិយម​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​ក្រុម​មតិ​ប្រឆាំង​ឃើញ​តែ​បង្ហើប​សំឡេង​ពី​បរទេស ដើរ​ស៊ីចាយ​ហ៊ឺហា​នៅ​បរទេស មិន​មាន​អ្វី​ជាក់​ស្តែង​ទេ ប៉ុន្តែ​ជាង​៤០ឆ្នាំ​កន្លង​មក​នេះ សម្ដេច ហ៊ុន សែន បាន​ស្ថាបនា​ប្រទេស ដោយ​លើក​គម្រោង​មួយ​ហើយ​មួយទៀត សម្រាប់​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ជា​រួម​កម្ពុជា គឺ​មាន​តែ CPP ទេ ដែល​និយាយ​ពី​ការអភិវឌ្ឍន៍​ពិតប្រាកដ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក DENIS និយាយ​ថា ការដែល​លោក​ចាប់អារម្មណ៍​ចូល​បូក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឱកាស នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយសារតែ​លោក​មើល​ឃើញ​ថា កម្ពុជា​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ទទួលបាន​ជោគជ័យ​។ លោក​ថា កម្ពុ​ជា​មាន​ប្រព័ន្ធ​សុខាភិបាល​មួយ​ស្តង់ដារ​ល្អ ក្នុងចំណោម​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក ហើយ​អ្វី​ដែល​លោក​អាច​និយាយ​បែបនេះ​បាន គឺ​នៅ​ពេល​ពិភពលោក មាន​ការ​រីក​រាលដាល​នៃ​ជំងឺ covid-19 តែ​កម្ពុជា​មិន​ទទួល​បាន​ការ​ឆ្លង​មេរោគ​នេះ​នោះ​ទេ ដូច្នេះ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។ “​ប្រទេស​ផ្សេងៗ​គេ​ឆ្លង​ហើយ ប៉ុន្តែ​កម្ពុជា​នៅ ហើយ​បើ​ទោះបី​ជា​ឆ្លង​ចូល​ក្តី តែ​តួ​លេខ​នៅ​តែ​មាន​ស្តង់ដារ​មួយ អាច​ប្រយុទ្ធ​ប្រឆាំង​បាន​ល្អ​ទៀត ដោយសារ​ការ​ចាក់​វ៉ាក់សាំង​បាន​ជិត​៨០​ភាគរយ ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​កម្ពុ​ជា​មាន​ស្តង់ដារ​សុខាភិបាល​មួយ​ល្អ”។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក DENIS ក៏បាន​លើកឡើង​ពី​ការអនុញ្ញាត​ឲ្យ​ចូល​របស់​នាវា westerdam នា​ពេល​កន្លងមក ដោយ​អះអាង​ថា នៅ​លើ​ពិភពលោក​នេះ មិនមាន​ប្រទេស​ណាមួយ​ដែល​ហ៊ាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ westerdam ចូល​ចត​នោះ​ទេ លើកលែងតែ​ប្រទេស​កម្ពុជា ហើយ​មានតែ​សម្ដេច​តេ​ជោ ហ៊ុន សែន ម្នាក់​គត់​ដែល​ហ៊ាន​ចូល​ទៅ​ក្នុង​នាវា​នោះ ដើម្បី​ទទួល​ស្វាគមន៍​អ្នកទេសចរ​ទាំងនោះ ដូច្នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហ៊ាន​លះបង់​ដោយ​មិន​ខ្លាច​ក្នុង​ការចូលទៅ​ទទួល​ស្វាគមន៍​អ្នកទេសចរ​ទាំងនោះ​ដោយ​មិន​ខ្លាច​អ្វី​ទាំងអស់​។ លោក​នោះ​ថា នេះ​គឺជា​ភស្តុតាង​ជា​ទឡ្ហីករណ៍​មួយ​ច្បាស់លាស់​។

បើ​តាម​អ្នកវិនិយោគ​រូបនោះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មួយ ជាការ​ពិតណាស់ គឺ​កម្ពុ​ជាមាន​បក្ស​ប្រឆាំង តែ​បក្សប្រឆាំង ឬ​មតិ​ប្រឆាំង​នោះ កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស ពួកគេ​និយាយ​អំពី​ការគោរព​សិទ្ធិមនុស្ស គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​ជាក់ស្ដែង តើ​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា​បែប​ម៉េច ?​។

លោក​ថា នៅ​ប្រទេស​កម្ពុជា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ហ៊ាន​លះបង់​ជីវិត​ដោយ​មិន​មាន​ការភ័យខ្លាច​ក្នុង​ការ​ដើរចូល​ទៅ​ក្នុង​នាវា​ទេសចរណ៍ ដើម្បី​ស្វាគមន៍ និង​ជួយសង្គ្រោះ​ពួកគាត់ ដោយ​មិនមាន​ការភ័យខ្លាច ការឆ្លង​ជំងឺ​កូ​វីដ​១៩​ឡើយ​។ “​នេះ​ហៅថា ការ​គោរព​សិទ្ធិមនុស្ស​ដែរ​ទេ​?

វា​ជាជាង​ការដែល​បន្លឺ​សំឡេង​តែ​នៅ​បរទេស នៅលើ​បបូរមាត់​ថា គោរព​សិទ្ធិ​មនុស្ស គោរព​សិទ្ធិមនុស្ស តែ​អ្វីដែល​ខ្ញុំ​ឃើញ គឺជា​ទឡ្ហីករណ៍​ច្បាស់​ណាស់​ថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រកបទៅដោយ​ភាព​ប្រាកដនិយម​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស លោក​ក្លាហាន ដើម្បី​សង្គ្រោះ​នាវា​ទេសចរណ៍​។ ដែល​យើង​បាន​ឃើញ​ទាំងអស់​គ្នា​កន្លងមកនេះ​”​។

អ្នក​វិនិយោគ​រូបនោះ​អះអាងថា គណបក្សប្រឆាំង​បន្លឺសំឡេង​តែ​ពី​ក្រៅប្រទេស ហើយ​រស់នៅ​យ៉ាង​ហ៊ឺហា ហូបចុក​ទទួលទាន​យ៉ាង​សប្បាយ​នៅ​បរទេស ហើយ​បានត្រឹមតែ​បន្លឺសំឡេង ប៉ុណ្ណោះ ពួកគេ​មិនបាន​បង្កើត​ការងារ បង្កើត​កាលានុវត្តភាព​នៅ​កម្ពុជា​ឡើយ ហើយ​ជាក់ស្តែង បាន​ត្រឹមតែ​និយាយ តែ​នៅ​កម្ពុជា​មានតែ​សម្ដេចនាយក​រដ្ឋមន្ត្រី​មួយរូប​គត់ ក្នុងអំឡុងពេល​ជាង​៤០ ឆ្នាំ​កន្លងមកនេះ ដែល​សម្ដេច​បាន​ស្ថាបនា​ឲ្យ​មាន​គម្រោង​ផ្សេងៗ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​បង្កើត​គម្រោង​ហើយ​បង្កើត​ទៀត ប៉ុន្តែ​ការ​បន្លឺសំឡេង​របស់​ម​តិ​ប្រឆាំង គឺ​មិន​មាន​អ្វី ដែល​ជា​ភាពជាក់ស្ដែង​នោះទេ​។ “​ជាក់ស្ដែង​ទីនេះ គឺ CPP តែម្ដង ដែល​បាន​បង្កើត ហើយ​និយាយ​ពី​ការអភិវឌ្ឍ​ពិតប្រាកដ​”​។

សូម​បញ្ជាក់​ថា ការលើកឡើង​របស់​អ្នកវិនិយោគ​ជនជាតិ កូ​សូ​វ័រ (KOSOVAR) រូបនេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ និង​ក្រោយពី​លោក​ទទួល​បាន​យុត្តិធម៌ តាមរយៈ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ដែល​សម្រេច​ឲ្យ​លោក​បាន​រួច​ផុត​ពី​ការចោទប្រកាន់​ទាំងអស់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម