Connect with us

ព័ត៌មានជាតិ

​ស៊ែប៊ី គ្រោងបើកស្ថានបេសកកម្មរបស់ខ្លួន​នៅ​​កម្ពុជា

បានផុស

នៅ

ស៊ែប៊ី នឹង​បញ្ជូន​គណៈប្រតិភូ​មកទស្សនៈកិច្ច​នៅ​កម្ពុជា ដើម្បីបើកស្ថានបេសកកម្មរបស់ខ្លួន​នៅ​​បំណាច់ឆ្នាំនេះ​។ នេះជាការបញ្ជាក់របស់​លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិ​ការ​ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយលោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋស៊ែប៊ី នៅទីស្តីការក្រសួងការបរទេសស៊ែប៊ី ​នៅថ្ងៃទី១០ ខែតុលានេះ នៅក្នុងឱកាសលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលរៀប​ចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១នេះ នៅទីក្រុងប៊ែលក្រាត​ សាធារណរដ្ឋ​ស៊ែប៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​​ជំនួប​នោះ លោក​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អ៊ុច បូររិទ្ធ និងលោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិគ្នាដោយផ្តោតសំខាន់លើចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរពូនជ្រុំដោយអតីតអ្នកដឹកនាំប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិ​បត្តិការទ្វេភាគីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ល។ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

នៅក្នុងស្មារតីនេះ លោករដ្ឋមន្ត្រីការបរទេសស៊ែប៊ី​បានបញ្ជាក់ថា រដ្ឋាភិបាលស៊ែប៊ី បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើ​ឱ្យចំណងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ស៊ែប៊ី-កម្ពុជា កាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។ ទន្ទឹមនេះ លោក នីកូឡា សេឡាកូវិច បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណាបើកស្ថានបេសកកម្មរបស់ខ្លួននៅ​តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅ​បំណាច់ឆ្នាំនេះ​រដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនៈកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ែប៊ី នឹងផ្តល់សន្យាប័នក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត និងឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម