Connect with us

ព័ត៌មានជាតិ

ធ្វើតេស្តគ្រូបង្រៀនសាលាឯកជន ជិត៩០០នាក់ លទ្ធផលអវិជ្ជមានទាំងអស់

បានផុស

នៅ

គ្រូបង្រៀនសាលាឯកជនប្រមាណជិត៩០០នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩រួចរាល់ហើយៗ ជាលទ្ធផលមិនមានគ្រូណាម្នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩នោះទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​តុលា​នេះ​ថា​ សាលា​ឯកជន​ចាប់ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២ ​មាន​គ្រូបង្រៀន​ប្រមាណ​ជាង​៨៧០​នាក់​ បង្រៀន​នៅតាម​សាលា​ជាង​១០០​សាលា​ បានធ្វើ​តេស្ត​រួចរាល់​ហើយ​ជា​លទ្ធផល​ គឺ​អវិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ទាំងអស់​។​

​លោក ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ​សាលា​រាជធានី​ភ្នំពេញ​បាន​ត​ម្រូវ​ឱ្យ​សាលា​រដ្ឋ​ និង​សាលា​ឯកជន​ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ ទៅលើ​លោកគ្រូ​អ្នកគ្រូ​មុននឹង​អនុញ្ញាត​ឱ្យចូល​បង្រៀន​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ក្នុងនោះ​បានផ្តល់​ឧបករណ៍​តេស្ត​ចំនួន​៧៣០០​តេស្ត​ សម្រាប់​ធ្វើតេស្ត​ដល់​គ្រូ​ចាប់ពី​ថ្នាក់​ទី​៧​ដល់ទី​១២​ចំនួន​៧០០០​នាក់ ​ដល់​មន្ទីរអប់រំ​សម្រាប់ធ្វើ​តេស្ត​ដល់​គ្រូ​សាលា​រដ្ឋ​។​ចំណែក​សាលា​ឯកជន​ត្រូវ​ទិញ​ឧបករណ៍​តេស្ត​សម្រាប់​ធ្វើតេស្ត​ដោយ​ខ្លួនឯង​។​

​លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​តុលា​ថា​ សាលារៀន​ឯកជន ​បាន​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​ដោយបាន​ធ្វើតេស្ត​ដល់​គ្រូ​រួចរាល់​ហើយ​។ ​លោក​បណ្ឌិត​បាន​បន្តថា ​រហូតមកដល់​ពេលនេះ​ សាលា​ឯកជន​ចំណេះដឹង​ទូទៅ​បាន​បើក​ដំណើរការ​អស់ហើយ​ បើ​នៅ​មិនទាន់​បើក​ចាប់ពី​ថ្នាក់​បឋម​និង​ថ្នាក់​មតេយ្យ​ទេ​។​

​លោក ហែម​ស៊ីណា​រ៉េត​បាន​បញ្ជាក់ថា ​ចំពោះ​គ្រូ​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២​ នៅ​ភ្នំពេញ​បានធ្វើ​តេស្ត​បាន​ជិត​៦​ពាន់​នាក់​ហើយ ​ក្នុងចំណោម​គ្រូ​សរុប​៧​ពាន់​នាក់​ ដែល​ត្រូវធ្វើ​តេស្ត​រហ័ស​ក្នុង​នោះបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ចំនួន​១១​នាក់។ ​លោក​បាន​បន្ថែមទៀតថា​ ក្នុងចំណោម​អ្នកជំងឺ​១១​នាក់​មាន​១០​នាក់ ​បាន​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​នៅ​តាម​ផ្ទះ ​និង​១​នាក់​ទៀត​បា​នប​ញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅតាម​មណ្ឌល​ព្យាបាល ​ដោយសារ​គាត់​មាន​បញ្ហា​ជំងឺ​ផ្ទាល់ខ្លួន​។

​លោក​បាន​បន្ថែមទៀតថា ​ចំណែក​អ្នកគ្រូ​លោកគ្រូ​ជាង​១​ពាន់​នាក់​ទៀត​ ដែល​នៅ​មិនទាន់បាន​ធ្វើតេស្ត​ដោយសារ​ពួកគាត់​ទៅលេង​ស្រុកកំណើត​ នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ នៅ​មិនទាន់បាន​វិលត្រឡប់​មកវិញ​នៅឡើយ​ទេ ​ព្រោះថា​ពួកគាត់​មិនត្រូវ​ថ្ងៃ​ ដែល​ត្រូវ​បង្រៀន​ត្រូវធ្វើ​តេស្ត​នៅ​ថ្ងៃទី​១១​ខែតុលា​នេះ ​មុននឹង​អនុញ្ញាត​ឱ្យចូល​បង្រៀន​ហើយ​បើ​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ មន្ទីរ​នឹង​ប​ញ្ជូន​គា​ត់ទៅ​ព្យាបាល​តាម​ផ្ទះ​ឬ​តាម​មណ្ឌល​ព្យាបាល​នានា​ទៅតាម​ស្ថានភាព​ជំងឺ​ជាក់ស្តែង​៕​

អត្ថបទ៖ សំអឿន​

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម