Connect with us

ព័ត៌មានជាតិ

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យេនឌ័ររយៈពេល៩ខែ ឆ្នាំ២០២១

បានផុស

នៅ

នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​យេនឌ័រ រយៈពេល៩ខែ ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ាង ស និង​លោកស្រី​វរសេនីយ៍ទោ យូ មុន្នី​រ័ត្ន ប្រធាន​និង​អនុប្រធាន​ក្រុមការងារ​យេនឌ័រ​របស់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានបង្ហាញ​អំពី​លទ្ធផល​ដែល​ក្រុមការងារ​យេនឌ័រ​សម្រេចបាន​ក្នុង​រយៈពេល​៩ខែ ​ឆ្នាំ២០២១ កន្លងមកនេះ។​

លោក​វរសេនីយ៍ទោ កែវ សុធា និង​លោកស្រី​វរសេនីយ៍ត្រី អ៊ុត លក្ខិណា មានមតិ​មួយចំនួន​ពាក់ព័ន្ធ​និង​ការអនុវត្ត​តួនាទី​ភារកិច្ច​ និង​សកម្មភាព​របស់​ក្រុមការងារ​យេនឌ័រ ក្នុង​រយៈពេល​កន្លងមក ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​បាន​រាយការណ៍​ជូន​យោធភូមិភាគ​ទី​៤ បាន​ទាន់ពេលវេលា​។

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ក្រុមការងារ​យេនឌ័រ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​ក្នុង​រយៈពេល ៩ ខែ​កន្លងមកនេះ ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈជាមួយ​នោះដែរ ​ក៏មាន​ការកោតសរសើរ​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ អំពី​សកម្មភាព​របស់​ក្រុមការងារ​យេនឌ័រ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំយើង​ផងដែរ ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បានប្រគល់​ភារកិច្ច​សំខាន់ៗ​មួយចំនួន ទី​១: បន្ត​អប់រំ​ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ​ ដើម្បី​ប្រយុទ្ធប្រឆាំង​ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ 3 កុំ​ដើម្បី​ការពារ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​ត្រូវ​រៀន​រស់​តាម​កន្លង​ថ្មី​នៃ​បរិបទ​កូ​វីដ​-១៩​។ ទី​២: ខិតខំ​ស្រាវជ្រាវ​និង​ជួយ​ដោះស្រាយ​រាល់​ការលំបាក​ជូន​ក្រុមគ្រួសារ​យោធិន​និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត ឲ្យ​ទាន់ពេលវេលា ទី​៣: ត្រូវ​ពង្រឹង​របៀបរបប​ការងារ​របស់​ក្រុម​យេនឌ័រ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត និង​ទី៤ បន្ត​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ដើម្បី​រួមគ្នា​អនុវត្ត​ភារកិច្ច​ដែល​ថ្នាក់លើ​បានប្រគល់​ជូន​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៣៥ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៣៦ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម