Connect with us

ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្ត ផ្តើម​បើក​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ ក្រោយ​លោក ម៉ៅ ធនិន មកកាន់​តំណែង​ជា​អភិបាល​ខេត្តកំពត

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២១ នេះ បាន​អះអាងថា នឹង​បើក​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ខាងមុខ នៅ​ពហុកីឡាដ្ឋាន​ខេត្តកំពត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្សេងៗ ជាពិសេស​ទាក់ទង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ធ្លាប់បាន​ប្រកាស​ដែរ​ថា លោក​នឹង​រៀបចំ​បង្កើត​នូវ​កម្មវិធី ដើម្បី​ចុះ​ជួប​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ឃុំ​សង្កាត់​ទាំង​៩៣ ដើម្បី​ស្វែងរក​បញ្ហា​ផ្សេងៗ​និង​ដំណោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ធ្វើអោយ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​ថា មេ​ប៉ុ​ស្តិ៍​ទាំងអស់ និង​ត្រូវមាន​វត្តមាន​ចូលរួម​ក្នុង​វេទិការ​នេះ ពីព្រោះ​លោក​នឹង​ចុះ​ធ្វើ​វេទិការ​នេះ​ដោយផ្ទាល់ រួមទាំង​ជំនាញ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ហើយ​ក្នុងករណី​មេ​ប៉ុ​ស្តិ៍​ណា​មិនអាច​យក​បេះដូង​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បានទេ ដំណោះស្រាយ គឺ​ត្រូវយក​អ្នកផ្សេង​មក​ជំនួស​។

ជាការ​កត់សម្គាល់ គម្រោង​បើក​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​នេះ បាន​កើតឡើង​ក្រោយពី​ល​លេចលឺ​ព័ត៌មាន​ពី​ការ​ផ្លាស់ប្តូរ​តំណែង​អភិបាលខេត្ត​មួយចំនួន ហើយ​លោក ម៉ៅ ធនិន ដែល​គេ​ដឹងថា ជា​មន្ត្រី​ម្នាក់​ពូកែ​ខាង​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​នោះ នឹង​ទៅកាន់​ជា​អភិបាល​ខេត្តកំពត​ជំនួស​លោក ជាវ តា​យ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ធ្លាប់​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក​ពិតជា​សប្បាយរីករាយ ដែល​បានធ្វើ​ការងារ​ជូន​លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត​ថ្មី ហើយ​សង្ឃឹមថា លោក​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើជា​ត្រីវិស័យ​ក្នុងការ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ខេត្តកំពត អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

គួរ​រំលឹក​ថា ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្លាស់ប្តូរ​តំណែង​អភិបាលខេត្ត​ចំនួន​៧​រូប ហើយ​ក្នុងនោះ​ក៏មាន​លោក ម៉ៅ ធនិន អតីត​អភិបាលខេត្ត​ពោធិ៍សាត់​ផងដែរ ដែល​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត​មួយរូប តែងតែបាន​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធតុលាការ​បាន​យ៉ាងច្រើន ចាប់ពី​ពេល​ដែល​លោក​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ហើយក៏​ទទួល​បានការ​សាទរ និង​គោរព​ស្រឡាញ់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១១ ខែតុលា បានស្នើ​សុំឱ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​មូលដ្ឋាន តាម​រាជធានី​-​ខេត្ត​នីមួយៗ​រៀបចំ​ក្រុមការងារ និង​យកចិត្តទុកដាក់​លើ​ការងារ​ដោះស្រាយ​ជម្លោះ “​ក្រៅ​ប្រព័ន្ធ​តុលាការ​” ដោយ​សិក្សា​តាម​គំរូ​លោក ម៉ៅ ធនិន​។

​បើ​តាម​សម្តេច ស ខេង ការងារ​ដោះស្រាយ​ជម្លោះ “​ក្រៅ​ប្រព័ន្ធ​តុលាការ​” មិនមែន​ដោយសារ​មិន​ទុកចិត្ត​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​នោះ​ទេ តែ​វា​ជា​ជម្រើស​រើស​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ជម្លោះ និង​ដើម្បី​ទទួល​បាន​សំណើ​ពី​ប្រជាពលរដ្ឋ​យកមក​ដោះស្រាយ​ជូន​ពួកគាត់​។

សម្តេច​ក្រឡាហោម​បញ្ជាក់​ថា “​អាជ្ញាធរ​យើង​ត្រូវតែ​ហ៊ាន​ប្រឡូក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ម៉ៅ ធនិន គាត់​មាន​វិធី​ដោះស្រាយ​មួយ សុំ​ឱ្យ​សិក្សា​មើល ចំណុច​ណា ដែលជា​បទពិសោធន៍​យើង​ក៏​គួរ​យកមក​រៀន ដែល​បទពិសោធន៍​ដោះស្រាយ​”​។

​ជាមួយគ្នា​នោះ សម្តេច ស ខេង ក៏បាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​មូលដ្ឋាន កុំ​បិទ​មតិ​របស់​ប្រជាពលរដ្ឋ ហើយ​ទុកឱ្យ​ប្រជាពលរដ្ឋ​មានមតិ​យោបល់​ក្នុងន័យ​ស្ថាបនា និង​ត្រូវ​ទទួលខុសត្រូវ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៩ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម