ជនសង្ស័យ​ម្នាក់​ចាក់​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​របួសធ្ងន់​រួច​គេចខ្លួន​មក​ស្នាក់នៅ​ខេត្តសៀមរាប​ត្រូវ​នគរបាល​ឃាត់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ចាក់​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​របួសធ្ងន់​រួច​គេចខ្លួន​មក​ស្នាក់នៅ​ខេត្តសៀមរាប​ត្រូវ​នគរបាល​ឃាត់ខ្លួន

បានផុស

នៅ

សៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ និង​នគរបាល​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​រត់​ផាស​អាប់ (psss app)​បាន​ចាក់ទៅលើ​បុរស​ជនជាតិ​ចិន​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​រួច​គេចខ្លួន​មក​ស្នាក់នៅ​ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ថា ដោយមាន​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ចម្រុះ​ទើប​ឈានដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​មានឈ្មោះ ថង សម្បត្តិ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ រត់​PassApp បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​រំដួល​ជើងភ្នំ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ( ចាក់​និង​កូនកាំបិត ) ដោយ​នៅ​វេលា​ម៉ោង​០៤:០០​នាទី​ទៀបភ្លឺ ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០២១ ជនរងគ្រោះ​ឈ្មោះ CHEN JIALI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន បាន​ហៅ PassApp របស់​ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ អោយ​ដឹក​ទៅ​កន្លែង​ស្នាក់នៅ ពេលនោះ​ជនរងគ្រោះ​ស្រវឹងស្រា ដោយ​ខឹង​ជនសង្ស័យ ដឹក​ហួស​កន្លែង​ស្នាក់នៅ ជនរងគ្រោះ​បាន​ជេរ និង​វ៉ៃ​ជនសង្ស័យ ដោយ​ទះ ០៣​កំផ្លៀង ហើយ​ភ្លាម​នោះ​ជនសង្ស័យ​ក៏បាន​យក​កាំបិត​ចុង​ស្រួច​នៅក្នុង​PassApp ចាក់ទៅលើ​ជនរងគ្រោះ​ចំ​ផ្នែក​ពោះ​ចំនួន ០១​កាំបិត បណ្តាល​ឲ្យ​របួសធ្ងន់​ក្រោយពេល​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​បាន​គេចខ្លួនបាត់។

​លុះ​រហូតដល់​វេលា​ម៉ោង​១៥និង០០​នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២១​នេះ ទើប​កម្លាំង​ចម្រុះ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​នៅ​ចំណុច​បេនឡាន​ក្នុង​បុរី សៀង ណាំ ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ករណី​ខាង​លើ​នេះ​ពិតប្រាកដ​មែន ហើយ​ក្រោយពេល​សាកសួរ​រួចរាល់ កម្លាំង​ខេត្តសៀមរាប បាន​ប្រគល់​ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ ឲ្យ​ទៅ​កម្លាំង​អធិការ​ក្រុងព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services