ព័ត៌មានអន្ដរជាតិ
មនុស្ស ៦០ នាក់ ស្លាប់ក្នុងអំពើហិង្សារបស់ក្រុមឧទ្ទាមនៅប្រទេស កូឡុំប៊ី
ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយក្រុមឧទ្ទាម ELN នៅតំបន់ Catatumbo ជិតព្រំដែនប្រទេសកូឡុំប៊ី ជាមួយវេណេស៊ុយអេឡា បានកើនឡើងដល់៦០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារប័ត៌មាន Bangkok Post កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥។

ការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃថ្មីៗនេះ គឺរវាងពួកឧទ្ទាមមកពីកងទ័ពរំដោះជាតិឆ្វេងនិយម (ELN) ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតក្នុងប្រទេសកូឡុំប៊ី ជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ស្របពេល ELN ក៏ប៉ះទង្គិចជាមួយក្រុម Clan del Golfo ដែលជាកងកម្លាំងប្រដាប់អាវុធស្តាំនិយម និងក្រុមជួញដូរកូកាអ៊ីនដ៏ធំបំផុតរបស់ប្រទេសនេះផងដែរ។
ឧត្តមសេនីយ៍ Luis Emilio Cardozo មេបញ្ជាការយោធាបាននិយាយកាលពីថ្ងៃសៅរ៍ថា «ស្ថានការណ៍ក្នុងតំបន់បានឈានដល់កម្រិតធ្ងន់ធ្ងរ។ ELN បានចាប់មនុស្សចេញពីផ្ទះយកទៅសម្លាប់ ហើយនេះគឺជាអំពើរំលោភសិទ្ធិមនុស្ស។
គួរបញ្ជាក់ថាបន្ទាប់ពីជាប់ឆ្នោតនៅឆ្នាំ២០២២ ប្រធានាធិបតី Gustavo Petro បានចាប់ផ្តើមការចរចាជាមួយ ELN និងក្រុមប្រដាប់អាវុធផ្សេងទៀតដែលនៅតែគ្រប់គ្រងផ្នែកខ្លះនៃប្រទេសកូឡុំប៊ី ដើម្បីស្វែងរកសន្តិភាពឲ្យបានពេញលេញ ប៉ុន្តែលោកបានផ្អាកដំណើរការនេះក្នុងអំឡុងពេលមានភាពចលាចលថ្មី និងចោទប្រកាន់ក្រុមនេះថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
ជាមួយនឹងយុទ្ធជនប្រហែល ៥ ៨០០ នាក់, ELN គឺជាក្រុមប្រដាប់អាវុធដ៏ធំមួយ ដែលកំពុងសកម្មនៅក្នុងប្រទេសកូឡុំប៊ី។ ក្រុមនេះបានចូលរួមខ្លាំងបំផុតក្នុងការជួញដូរគ្រឿងញៀន ហើយបានក្លាយជាក្រុមឧក្រិដ្ឋកម្មដែលមានឥទ្ធិពលជាងគេនៅក្នុងតំបន់។
ជាមួយគ្នានេះ នៅទូទាំងព្រំដែន វេណេស៊ុយអេឡា ក៏បានប្រកាសចាប់ផ្តើមប្រតិបត្តិការពិសេសមួយ ដើម្បីជួយដល់ជនស៊ីវិលដែលផ្លាស់ទីលំនៅពីប្រទេសកូឡុំប៊ី រាប់រយគ្រួសារឱ្យជ្រកកោននៅប្រទេសនេះបណ្ដោះអាសន្នផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
.
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


