Connect with us

សន្តិសុខសង្គម

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

បានផុស

នៅ

​ជនសង្ស័យករណីបង្កហិង្សាដោយចេតនា៤នាក់ ​ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ​ ចាប់ឃាត់ខ្លួន​ ក្រោយធ្វេីសកម្មភាពវាយតបលេីជនរងគ្រោះ៣នាក់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤​ វេលាម៉ោង៣និង៣០នាទី​ នៅចំណុចភូមិស្នោរ​ សង្កាត់រកាក្នុង​ ក្រុងដូនកែវ​ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ប៉ូលិសក្រុងដូនកែវបង្ហាញថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះដូចជា៖​ ១​.ឈ្មោះ​ ពក​ ភិនិន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ រស់នៅភូមិពុទ្ធិសាំ​ ឃុំស្រង៉ែ​ ស្រុកទ្រាំង។ ២.ឈ្មោះ​ ផុន​ រិទ្ធីសំណាង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ រស់នៅភូមិព្រៃឈេីទាល​ ឃុំស្រង៉ែ​ ស្រុកទ្រាំង។ ៣.​ឈ្មោះ​ វន​ សុភាវង់​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រស់នៅភូមិព្រៃរុន​ ឃុំស្រង៉ែ​ ស្រុកទ្រាំង។ ទី៤ឈ្មោះ​ ស្រី​ ចាន់រិទ្ធ​ ភេទប្រុស​ អាយុ២០​ ទីលំនៅបណ្តោះអាសន្នភូមិចក​ សង្កាត់រកាក្នុង​ ក្រុងដូនកែវ។ របាយការណ៍ដដែលបញ្ជាក់ថា​ ជនសង្ស័យទាំង៤នាក់មានខ្លះកាន់ជំពាមកៅស៊ូ​ ខ្លះកាន់ខ្សែក្រវាត់​ បានធ្វេីសកម្មភាពវាយតប់លេីជនរងគ្រោះ៣នាក់បណ្តាលឱ្យរងរបួស​។ 

បន្ទាប់ពីកេីតហេតុម៉ោង៥ទៀបភ្លឺ​ ថ្ងៃទី២៩ធ្នូ​ ជនរងគ្រោះឈ្មោះ​ ប៉ិច​ សុវណ្ណវីផាត់​ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ​។ ក្រោយទទួលពាក្យបណ្តឹង​ និងមានបទបញ្ជាពីលោក ម៉ែន​ លី​ ស្នងការនគរបាលខេត្ត​ ដោយសម្របសម្រួលនីតិវិធីពី លោក​ ឯក​ ឆេងហួត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ​ ទេីបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកមកសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលេីត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ​ និងបន្តបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕​

ដោយ ៖វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៣ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៣២ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម