Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០៣០ ប្រជាជនកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញថា ចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្រ្តី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងដូច្នេះនៅក្នុងខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោកដែលប្រារព្ធក្រោមប្រធានបទ “សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ” នៅភូមិត្រពាំងប្រសែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងកាលពីចុងសប្តាហ៍។

លោក វេង សាខុន បានលើកឡើងថា ការប្រារព្ធទិវានាពេលនេះគឺស្របពេលជាមួយនឹងការរំលឹកខួបលើកទី៧៦ នៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងជាព្រឹត្តិការណ៍ជាសាកលរបស់អង្គការសហប្រជាជាតិដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្ធពិធីនេះឡើង ក្នុងន័យបំផុសស្មារតីឱ្យយល់ដឹង និងទទួលស្គាល់ អំពីតួនាទីយ៉ាងសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអភិវឌ្ឍន៍ជនបទដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្មសំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសាកលលោក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) មានប្រសាសន៍ថា នេះគឺជាលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកល ដែលពិភពលោកប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្មក្នុងការផលិត និងធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដីបរិស្ថាន ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវសំដៅធានាឱ្យបាន សន្តិសុខស្បៀងក្នុងស្ថានភាពដែលពិភពលោកបាន និងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩។

លោក Antonio Schiavone នាយកអង្គការ FAO បានថ្លែងថា ការជំរុញផលិតកម្មស្បៀងគឺជាឆន្ទៈរួមគ្នាពីអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យខ្លឹមសារនៃប្រធានបទនេះទទួលបានជោគជ័យ។ អង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម