Connect with us

ព័ត៌មានជាតិ

អាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស នៅខេត្តកណ្ដាល ប្រឈមនឹងការបិទ បើមិនគោរពតាមកិច្ចសន្យា និងច្បាប់​ពាក់ព័ន្ធ

បានផុស

នៅ

លោក ណុប តា​រ៉ា អភិបាលរង​ខេត្តកណ្ដាល បានព្រមានដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូន ខ្សាច់ ដី និង​ថ្ម ណាដែលមិនគោរពតាម​កិច្ចសន្យា និងច្បាប់​ពាក់ព័ន្ធ​នានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវ​កម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ អាច​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​។

កិច្ចប្រជុំ​ជាមួយ​អាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម និង​ដឹកជញ្ជូនដីខ្សាច់ និង​ថ្ម ធ្វើឡើង​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល និង​ស្រុក​ល្វាឯម កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលរង​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ គឺមាន​សារៈសំខាន់​ណាស់ គឺជា​ការជួបគ្នា​ផ្ទាល់រវាង​ម្ចាស់​អាជីវកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ក្រើនរំលឹក និង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្មឲ្យ​អនុវត្តតាម​កិច្ចសន្យា និង​ច្បាប់​ពាក់ព័ន្ធ​នានា ចៀសវាង​បង្កបញ្ហា​ផ្សេងៗ ដែលជា​កង្វល់​ដល់​សាធារណជន ប៉ះពាល់​បរិស្ថាន និង​ជា ការឆ្លើយតប ចំពោះកង្វល់​ប្រជាពលរដ្ឋដែល តែងតែត្អូញត្អែរអំពីបញ្ហាឡានដឹក​ខ្សាច់ ដែលបង​បង្កឱ្យមាន ការរងផលប៉ះពាល់ដល់ពួកគាត់ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ដែល​បណ្តាលមកពី​ការកកស្ទះ និង​ខូចខាត​ផ្លូវ ដោយសារ​រថយន្ត​ដឹក​ខ្សាច់ ដឹក​ដី​ទាំងនោះ​។ និង​បាន​ណែនាំ ដល់​ម្ចាស់​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់​ទាំង​អស់ ត្រូវ​ត្រួតពិនិត្យ​លើ​ការដឹកជញ្ជូន ត្រូវធ្វើ​យ៉ាងណា​ឱ្យស្រប​ច្បាប់ គោរព​ឱ្យបាន​តាម​កិច្ចសន្យា ម្ចាស់​អាជីវកម្ម​ត្រូវមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ គោរព​តាមច្បាប់ និង​កិច្ចសន្យា ស្តាប់​ការណែនាំ​របស់​អជ្ញាធរ ។

រាល់​ការដឹក ខ្សាច់ ដឹក​ដី​ ត្រូវ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដឹក​កុំឱ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មកលើ​ផ្លូវ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​។ រាល់​ដឹកជញ្ជូន​ខ្សាច់ គ្រួស និង​ដី ម្ចាស់​អាជីវកម្ម​ត្រូវ​ណែនាំ​ដល់​អ្នក​ដឹក ត្រូវ​លាង​សម្អាត​កង់ឡាន​ឱ្យបាន​ស្អាត​ពេល​ចេញពី​ដេប៉ូ ត្រូវ​គ្រប​ឱ្យបាន​ជិត​ល្អ កុំ​ដឹក​លើស​ទម្ងន់ បើកបរ​ដោយ​ក្រមសីលធម៌ ត្រូវ​លាង​សម្អាត​ផ្លូវ​ដែល​ប្រឡាក់​ឱ្យបាន​ស្អាត​។

ជាងនេះទៅទៀត​ លោក​បានស្នើ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​កំណត់​អត្តសញ្ញាណ​អ្នកបើករថយន្ត​ដឹក​ខ្សាច់ ដឹក​ដី​ឱ្យបាន​ច្បាស់លាស់​ស្របតាម​ច្បាប់ ត្រូវមាន​ប័ណ្ណបើកបរ និង​ត្រូវ​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​ផងដែរ​។ ចំពោះរថយន្តដឹកទាំងនោះ បើ​មិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ច និងមន្ត្រីជំនាញ ត្រូវសហការដើម្បីចាប់រថយន្តទាំងនោះ យកមកផាកពិន័យទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម