ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ប្រាប់ពលរដ្ឋស្រុកពញាឮ រួសរាន់មកពិនិត្យទិន្នន័យក្បាលដី
អាជ្ញាធរខេត្តកណ្តាល ប្រាប់ពលរដ្ឋដែលជាម្ចាស់ក្បាលដី ស្ថិតនៅឃុំ៤ នៃស្រុកពញាឮ រួមមាន ឃុំភ្នំបាត ឃុំវិហារលួង ឃុំឃ្លាំង និងឃុំផ្សារដែក មកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា។ ដំណឹងនេះធ្វើឡើងបន្ទាប់ពីមន្ទីររៀបចំដែនដីខេត្តកណ្តាល បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន១០ភូមិ ស្មើនឹង ៦ ៦៥៣ក្បាលដី។

អភិបាលរងខេត្តកណ្តាល លោក តាំង ម៉េងលាន លើកឡើងថា ការបិទផ្សាយទិន្នន័យក្បាលដីនាពេលនេះ គឺពិតជាមានសារៈសំខាន់ និងជាប្រយោជន៍ដែលពលរដ្ឋជាម្ចាស់ក្បាលដី នឹងទទួលបាននាពេលខាងមុខ គឺបណ្ណកម្មសិទ្ធស្របច្បាប់នៅលើដីស្របច្បាប់។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវមកពិនិត្យទិន្នន័យក្បាលដី បើមានខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យ ប្រភេទដី ត្រូវរាយការណ៍មកមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីកែតម្រូវឱ្យមានភាពត្រឹមត្រូវ និងឈានដល់ការចុះបញ្ជីបានកាន់តែលឿន និងឆាប់រហ័ស។

លើកឡើងនៅក្នុងពិធីនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ នៅបរិវេនវត្តអង្គសិរី អភិបាលរងខេត្តកណ្តាល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់គ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ ត្រឹមត្រូវ ធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ និងទៅអនាគត។
លោកអភិបាលរងខេត្ត ក៏បានកោតសរសើរមន្ទីរជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋាន ដែលសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះវាស់វែងដី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងពន្លឿនឱ្យការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបានលឿនទាន់ពេលវេលា។

បើតាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ស្រុកពញាឮបានបិទផ្សាយរួចមកដល់ពេលនេះចំនួន២១លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ១០ ភូមិ គឺភូមិធ្យូង ភូមិចេតិយ៍ថ្មី នៃឃុំវិហារលួង ភូមិឃ្លាំង ភូមិព្រៃផ្ចឹក នៃឃុំឃ្លាំង ភូមិម្លូម៉ឺន ភូមិជ័យឧត្តម ភូមិចំបក់មាស នៃឃុំផ្សារដែក ភូមិក្រោលខៀវ ភូមិត្រពាំងស្លែង និងភូមិក្បាលស្ពាន នៃឃុំភ្នំបាត ដែលមានចំនួន៦ ៦៥៣ក្បាលដី ក្នុងនោះ បានចែកបណ្ណរួចចំនួន១៤លើក សរុបបាន១៤ ៥០៨បណ្ណ ហើយការបិទផ្សាយនេះ មានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


