រដ្ឋមន្ត្រីកសិកម្ម បញ្ជាក់មូលហេតុ ដែលនាំឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម បញ្ជាក់មូលហេតុ ដែលនាំឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃ

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការផ្អាកការរៀប​ចំពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ភ្ជុំធំ បានធ្វើឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រី បានបន្តថា តាមស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបន្តទៀតថា កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ ក្នងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ប៉ុន្តែត្រូវបានផ្អាក កម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឲ្យជ្រូកមានការកកស្ទះ។ ជាងនេះទៀត តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ក៏មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល ក្នុង ១គីឡូក្រាមប៉ុណ្ណោះ។ ខណៈតម្លៃនៅកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល ក្នុង ១គីឡូ​ក្រាម នាពេលបច្ចុប្បន្ននេះ។

លើសពីនេះទៀត ការនាំចូលកូនជ្រូកពូជ ក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន ២២ ០០០ក្បាល និងនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន ២៧៥ ៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧ ៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូក មានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដតាមតំបន់រម្យណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះបទល្មើសចរាចរសត្វ និងផលិតផលសត្វ ពីប្រទេសជិតខាង គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណី។ ក្នុងនោះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូកបង្កកចំនួន ២ករណី។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អគ្គនាយកដ្ឋាននឹងពិនិត្យមើលបន្ថែមទៀត រវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ព្រោះកន្លងមកនេះ តម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០រៀលក្នុង១គីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សា រវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀល ក្នុង១គីឡូក្រាម ខណៈបច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹម ៣០០ក្បាល ក្នុង ១ថ្ងៃប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តពិនិត្យ ពិភាក្សារកដំណោះស្រាយ អំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

ព័ត៌មានជាតិ៩ ម៉ោង មុន

ការ​លើក​កម្ពស់​អនាម័យ​នៅ​ជនបទ​ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន

សន្តិសុខសង្គម៩ ម៉ោង មុន

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services