ចាប់​គ្រឿងញៀន ២ ការ៉ុងធំ ដឹក​តាម​ម៉ូតូ ថ្លឹងទៅ​ជាង ៤២ គីឡូក្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចាប់​គ្រឿងញៀន ២ ការ៉ុងធំ ដឹក​តាម​ម៉ូតូ ថ្លឹងទៅ​ជាង ៤២ គីឡូក្រាម

បានផុស

នៅ


ខេត្តស្ទឹងត្រែង៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកំលាំងអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។

លោកឧត្តមសេនីយ៍ទោអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្តបានដឹងថា ករណីបង្រ្កាបគ្រឿងញៀននេះ កម្លាំងយោធានិងកម្លាំងអាវុធហត្ថខេត្ត បានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវជាយូរមកហើយដោយសារចំណុចខាងលើនោះ ក្រុមឧក្រិដ្ធជនតែងតែធ្វើសកម្មភាពយកគ្រឿងញៀនឆ្លងដែន ខណៈដែលកំពុងល្បាត ក្រុមឧក្រិដ្ឋជនបានជិះម៉ូតូឌុបគ្រឿងញៀនចំនួនពីរការ៉ុងឆ្លងដែនចូលមកទឹកដីកម្ពុជា។

ឧត្តមសេនីយ៍ទោបានបន្តទៀតថា បន្ទាប់មកកម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងត្រៀមធ្វើការបង្ក្រាបតែឧក្រិដ្ធជនគ្រឿងញៀនហាក់បីដូចជាដឹងខ្លួនបានដួលម៉ូតូហើយរត់គេចចូលទៅក្នុងទឹកដីប្រទេសឡាវវិញបាត់ស្រម៉ោល ។ដោយបន្សល់ទុកតែមធ្យោបាយដឹកជញ្ជូនរួមនិងវត្ថុតាងគ្រឿងញៀនចំនួនពីរការ៉ុង និងបានធ្វើការរឹបអូសដឹកជញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីត្រួតពិនិត្យ។

លោកឧត្តមសេនីយ៍ទោបន្តថា:ក្រោយការត្រួតពិនិត្យយើងរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៤២បញ្ចប់ ក្នុងមួយកញ្ចប់ថ្លឹងឃើញខ្លះលើសមួយគីឡូនិងខ្លះទៀតស្ទើរមួយគីឡូបើតាមការប៉ាន់ស្មានគ្រឿងញៀនទាំង ៤២កញ្ចប់អាចមានទម្ងន់ប្រមាណ ៤២ គីឡូក្រាម។

គ្រឿងញៀនបានធ្វើតេស្តបឋមចំពោះមុខព្រះរាជអាជ្ញារងលោកវង្ស សាវ៉ាតឯការអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថាពិតជាមានសារធាតុញៀន កម្រិតមធ្យម។

បច្ចុប្បន្នគ្រឿងញៀនត្រូវបានធ្វើការវេចខ្ចប់ដើម្បីបញ្ជូនទៅកាន់អាជ្ញាធរជាតិត្រួតពិនិត្យមើលធ្វើតេស្តបន្តបញ្ជាក់ តើគ្រឿងញៀននោះមានសារធាតុញៀនពិតប្រាកដ 100% មែនដែរឬទេ។ចំណែកក្រុមឧក្រិដ្ឋជនដែលធ្វើការដឹកជញ្ជូនគ្រឿងញៀន ហើយរត់គេចខ្លួននោះ ព្រះរាជអាជ្ញាបានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្តដើម្បីរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ផ្ទុះ​ការរិះគន់​ភាពយន្ត​ខ្មែរ​មួយ​ ដែល​ប្រើ​សម្លៀកបំពាក់​និង​ម៉ូដ​សក់​ដូច​រឿង​បរទេស

ព័ត៌មានជាតិ២៤ នាទី មុន

ព្រឹកស្អែក​នេះ សម្តេច ហេង សំរិន នឹង​ដឹកនាំ​ប្រជុំ ដើម្បី​ពិនិត្យមើល​បេក្ខភាព​ប្រធាន គ​.​ជ​.​ប

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួង​ការងារ​នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​នៅ​ថ្ងៃស្អែក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន Yamato Green ចង់ឱ្យកម្ពុជាដាំដុះរុក្ខជាតិកញ្ឆាដើម្បីនាំចេញទៅជប៉ុន និងអាមេរិក

កូវីដ-១៩១ ម៉ោង មុន

ខេត្តកំពង់ស្ពឺ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​មួយ​សប្តាហ៍​ទៀត​ ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services