Connect with us

ព័ត៌មានជាតិ

គ្រួសារ អតីតយុទ្ធជន និងគ្រួសារពលរដ្ឋក្រីក្រ ទទួលបានអំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

លោក ឯក ក្រិត្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់កញ្ចប់អំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ជូនដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយកូវីដ១៩នៅថ្ងៃព្រហស្បតិ៍ ១៥កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅវត្តកោះអណ្ដែត (ហៅវត្តព្រៃវល្លិ៍) ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯក ក្រិត្យ រដ្ឋលេខាធិការ លោកស្រីឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង អាជ្ញាធរស្រុកកំពង់រោទិ៍ និងក្រុមការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អញ្ជេីញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់កញ្ចប់អំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ២០គ្រួសារ និងគ្រួសារប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០ គ្រួសារ សរុបចំនួន ៥០គ្រួសារ ដែលមានជីវភាពខ្វះខាតនិងជួបការលំបាកខ្លាំង រស់នៅក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

លោកបានសំនូមពរដល់បងប្អូន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះបន្តរួមគ្នាអនុវត្តឲ្យបាននូវវិធានការរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញឆាប់ៗខាងមុខនេះ។
អំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាលរួមមានក្នុង០១គ្រួសារៗទទួលបានសម្ភារៈរួមមាន អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ០១កេស ទឹកត្រី ០១យូរ ទឹកស៊ីអ៉ីវ ០១យូរ ត្រីខ ០១យូរ ក្រម៉ា ០១ និងថវិកា ២០.០០០ រៀលផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម